ត្រៃលក្ខណ៍
នៅក្នុងផ្ទៃនៃព្រះពុទ្ធសាសនា
លក្ខណៈ៣នៃធម៌ ដែលប្រជុំកើតឡើង គឺត្រៃលក្ខណៈ ឬត្រៃលក្ខណ៍ (បាលីៈ តិលក្ខណ,
សំស្រ្កឹតៈ ត្រីលក្សណ), អ្វីៗទាំងអស់
ដែលតាក់តែងដោយបច្ច័យ រាប់ដោយឈ្មោះគឺ អនិច្ចំ សេចក្តីមិនទៀង,
ទុក្ខំ សេចក្តីឈឺចាប់ ឬការមិនពេញចិត្ត,
អនត្តា មិនមែនខ្លួន ។ តាមទំនៀមព្រះពុទ្ធសាសនា
ការយល់ច្បាស់សព្វគ្រប់ អំពីលក្ខណៈ៣នេះ អាចធ្វើទីបញ្ចប់នៃសេចក្តីទុក្ខបាន ។ ព្រះពុទ្ធបានបង្រៀនថា អ្វីៗទាំងអស់ដែលតាក់តែងឡើង
ដោយបច្ច័យ (សង្ខារ) ជារបស់មិនទៀងនិងជាទុក្ខ ។ ក្នុងពេលជាមួយគ្នា
ព្រះអង្គមានព្រះបន្ទូលថា អនត្តាបង្ហាញលក្ខណៈថា ធម៌ទាំងអស់មានន័យថាគ្មានអញ ឬរបស់អញ
ក្នុងអ្វីៗដែលមាន បច្ច័យតាក់តែង ហើយនិងអ្វីៗដែលគ្មានបច្ច័យតាក់តែង
(ដូចជាព្រះនិព្វាន) ។ ព្រះសិទ្ធត្ថដែលជាអ្នកបង្កើត និងជាអ្នកតំណាង
នៃព្រះពុទ្ធសាសនា បានសម្រេចព្រះនិព្វាន និងសម្មាសម្ពោធិញ្ញាណ បន្ទាប់ពីបានធ្វើសមាធិយ៉ាងបរិបូណ៌
អាស្រ័យហេតុនេះ ព្រះអង្គក៏បានជាព្រះពុទ្ធ សក្យមុនី ។ ដោយសារបញ្ញិន្រ្ទិយ
(ឥន្រ្ទិយគឺបញ្ញា) ព្រះពុទ្ធទ្រង់ដឹងដោយផ្ទាល់ថា អ្វីៗនិមួយៗក្នុងរូបលោកនេះ
(ហើយនិងអ្វីៗក្នុងបាតុភូតវិទ្យា និងចិត្តវិទ្យា)
សំគាល់បានដោយលក្ខណៈ៣នេះឯង ។
អនិច្ចំ (សំស្ក្រឹតៈ អនិត្យា) មិនទៀង ឬមិនស្ថិតស្ថេរ ។
ពាក្យនេះតម្រង់ទៅលើការពិតដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ)
មានដំណើរប្រែប្រួលជានិច្ច ។
តាមពិតគ្មានធម៌ឯណា
ដែលសាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ
ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេង ទៀត ។
ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី
ហើយរលាយ បាត់ទៅ ។ នៅពេលដែលរូបរាង និងវត្តមានរបស់ស្លឹកឈើ បានសាបសូន្យទៅ
គ្រឿងដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ
ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។
ព្រះពុទ្ធសាសនា បង្រៀនផ្លូវកណ្តាល ដោយជៀសវាង នូវទស្សនៈហួសហេតុ គឺសស្សតទិដ្ឋិនិយម និងឧច្ឆេទទិដ្ឋិនិយម nihilism
។
ទុក្ខំ (សំស្ក្រឹតៈ ) សេចក្តីមិនពេញចិត្ត
(ប្រែថាសេចក្តីឈឺចាប់ដែរ ពិតមែនតែហាក់ដូចជាខុសន័យ) ។ គ្មានអ្វីដែលគេរកឃើញ នៅក្នុងរូបលោក
សូម្បីអរូបលោកក៏ដោយ ដែលអាចនាំមក
នូវសេចក្តីពេញចិត្ត
ជ្រៅហើយស្ថិតស្ថេរ ។
អនត្តា (សំស្ក្រឹតៈ អនត្ម័ន) មិនមែនខ្លួន ប្រើក្នុងសូត្រជានាមផង
ជាគុណនាមផង សម្រាប់ចង្អុលបង្ហាញថា បាតុភូតទាំងឡាយមិនមែនជា
ឬមិនមានខ្លួនដែលស្ថិតស្ថេរ, ដើម្បីរៀបរាប់អ្វីណាមួយ
និងអ្វីទាំងអស់
ដែលជាធម្មជាតិ ដែលកើតដោយ ការ ផ្គុំធាតុ
ដែលមានខ្លឹមសារដូចគ្នា ដែលជាបាតុភូតនិងជាលោកិយ តាំងអំពីចក្រវាឡ ដល់អតិសុខុមលោក (ធំបំផុតដល់តូចបំផុត)
ដែលទាក់ទងនឹងរូបកាយ ឬលោកធាតុ ខាងក្រៅ ថែមទាំងមនោទុច្ចរិត ណាមួយនិងទាំងអស់
ដែលជាធម្មជាតិមិនស្ថិតស្ថេរ ។
No comments
Post a Comment