Header Ads

Header ADS

ទស្សនវិជ្ជា ជាអ្វី?


ទស្សនវិជ្ជា មកពីពាក្យ ទស្សនៈ គឺជាគំនិត លទ្ធិ ឬការយល់ឃើញ រីឯ វិជ្ជា គឺជាការសិក្សា មានន័យថា​ ការសិក្សាអំពី​ គំនិត លទ្ធិ​ ឬការយល់ឃើញរបស់មនុស្ស។ ទស្សនវិជ្ជា មាននិយមន័យជាច្រើនទៅតាមអ្នកប្រាជ្ញដែលបានរកឃើញដូចជា៖​
v  សម្ដេចសង្ឃរាជ ជួន ណាត ពន្យល់ថា៖ ទស្សនវិជ្ជា​ ន.(បា) វិជ្ជាដែលកើតឡើងដោយទស្សនៈវិទ្យាសាស្ត្រ​ ចែងអំពីគោលការណ៏សំខាន់ៗ​និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្ស និង​សត្វ។
v  ពីតាហ្គ័រ             ស្នេហាគតិបណ្ឌិត ឬ ការស្រឡាញ់គតិវិញ្ញូ
                        ការពិចារណាលើបញ្ហាមនុស្សរកន័យឲ្យជីវិត
                        ការពិចារណាលើគំនិត ឬទស្សនរបស់អ្នកប្រាជ្ញ
v  សូក្រាត             ជាការចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត
v  ប្លាតុង               ជាការខិតខំរំដោះបញ្ញា ដើម្បីឲ្យចេញពីគុកអវិជ្ជា និងរកសច្ចៈ
v  អារីស្តូត             ជាការគិតដែលមានគោលបំណងខ្ពស់បំផុតហើយទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍។      និយមន័យរួមបច្ចុប្បន្ន៖  ជាវិទ្យាសាស្រ្តមួយដែលសិក្សាអំពីគោលការណ៍ គំនិតប្រកបដោយគតិបណ្ឌិត និងត្រិះរិះពិចារណាប្រកបដោយវិធីច្បាស់លាស់ ក្នុងបំណងស្វែងរកសច្ចភាព ដើម្បីផ្ដល់អត្ថន័យឲ្យជីវិត។
ទស្សនៈព្រះពុទ្ធ ព្រះបរមសាស្ដានៃយើង ព្រះអង្គបាន​បន្សល់​នូវទស្សនវិជ្ជា​ជាច្រើន ដើម្បី​អប់រំ​មនុស្សជាតិ ឲ្យ​ប្រព្រឹត្ត​ទង្វើ​ដែល​ត្រឹមត្រូវ និង​ទង្វើ​ដែល​ផ្តល់​សេចក្តីសុខ​ដល់​ពិភពលោក​។ ​ទស្សនវិជ្ជា​របស់​ព្រះអង្គ​​១០​ឃ្លាដែលមាន​តម្លៃ​អប់រំ​យ៉ាង​ជ្រាលជ្រៅសម្រាប់​មនុស្ស​ទូទៅ៖
១. ការមិន​មាន​រោគ គឺជា​លាភ​ដ៏​ឧ​ត្ត​ម​បំផុត​។      
២. ការស្រេកឃ្លាន គឺជា​រោគ​ដ៏​កាច​សហាវ​បំផុត​។ 
៣. អវិជ្ជា គឺជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​។​
៤. សេចក្តី​ប្រមាទ គឺជា​ផ្លូវ​នៃ​សេចក្តីស្លាប់​។​
៥. ភាពក្រីក្រ និង​បំណុល គឺជា​ទុក្ខ​របស់​សង្គមមនុស្ស​។ 
៦.​ បុគ្គលគួរ​តម្កល់​ខ្លួនឯង ឲ្យ​តាំងនៅ​ក្នុង​គុណធម៌​ដ៏​សមគួរ​ជាមុនចាំ​ប្រដៅ​អ្នកដទៃ​ជា​ក្រោយ
​ទើប​មិន​លំបាក​។
៧. អ្នកឈ្នះ​គេ​រមែង​ចម្រើន​ដល់​អ្នកមាន​ការព្យាយាម​រវៀសរវៃ​១ មាន​ស្មារតី​១ មាន​ការងារ​ស្អាត​
១ ពិចារណា​ហើយ​ទើប​ធ្វើ​១ ប្រុងប្រយ័ត្ន​១ រស់នៅ​ដោយ​ធម៌​១ ជា​អ្នក​មិន​ប្រមាទ​១​។​
៨. បុគ្គល​ណា​ដឹង​ខ្លួនឯង ឬ​សម្គាល់​ខ្លួន​ថា ជា​មនុស្ស​ល្ងង់ បុគ្គល​នោះ​នឹង​ក្លាយទៅជា​បណ្ឌិត​។ 
៩.បុគ្គល​ល្ងង់ខ្លៅ​ហើយ​សម្គាល់​ខ្លួនឯង​ថា​ជា​បណ្ឌិត​នោះ តថាគត​កំណត់ហៅថាជា​អ្នក​ល្ងង់ខ្លៅ​
១០.បុគ្គល​ណា​ធ្វេស​ប្រហែល​កាល​មុន ក្រោយមក​លែង​ធ្វើ​ប្រហែល​វិញ អ្នក​នោះឯង​ឈ្មោះថា ញ៉ាំ​លោក​នេះ ឲ្យ​ភ្លឺ​ច្បាស់​ដូច​ព្រះ​ច័ន្ទ​ផុត​ស្រឡះ​ចាក​ពពក​។ 
ទស្សនៈសម្តេច​ព្រះ​សង្ឃរាជ ជួន ណាត  មានទស្សនៈ១០ឃ្លាដ៏មានតម្លៃ ​ដែល​ភាគច្រើនចាស់ៗ​ជំនាន់​មុន​តែង​សរសេរ​ដាក់​លើធ្នឹម ដើម្បីជាការក្រើនរម្លឹកដល់​កុលបុត្រគ្រប់រូបគ្រាន់​ទុក​​ជាប្រយោជន៍៖
១.អ្នក​ប្រាជ្ញ​តែង​សន្សំ​នូវ​អ្នក​ប្រាជ្ញដូច​គ្នា ហើយ​តែង​ស្រឡាញ់​មនុស្ស​ដូច​គ្នា ព្រមទាំង​​មិន​ចេះ​លាក់លៀម​នូវ​អ្វីៗ​ដែល​នាំ​ឱ្យ​ប្រសើរដល់អ្នកដទៃ និង​នាំ​អ្នក​ផង​ឱ្យ​ឈាន​ទៅ​រក​សេចក្ដី​ចម្រើន។
២.រូបកាយ​តែង​ចាស់​ជរា ឯ​កេរ្តិ៍​ឈ្មោះ​ល្អ​មិន​ចេះ​ចាស់​ជរា​ឡើយ។
៣.បើ​ចេញ​ពី​វត្ត​ទៅ​ផ្ទះ​វិញ​យ៉ាង​ហោច​ណាស់ ត្រូវ​ចេះ​ធម៌អាថ៌​ខ្លះៗ ដើម្បី​​ចូល​​រួមពិធី​បុណ្យ​ផ្សេងៗ​នឹង​គេ កុំ​ទៅអង្គុយ​ទុកមាត់ឱ្យនៅស្ងៀម។
៤.ការធ្វេស​ស្មារតី ជាឧបាយ​នៃ​សេចក្ដី​​ស្លាប់។
៥.ជីវិត​រាល់​រូបខ្លី​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ប្រឹង​រៀន ប្រឹង​រក ប្រឹង​គិត ប្រឹង​ប្រព្រឹត្តិ​ល្អ ហាក់​ដូចជា​យើង​នឹង​មាន​ជីវិត​រស់​នៅ​រាប់​ពាន់​ឆ្នាំ។
៦.ឃើញ​គេថ្កំថ្កើង កុំ​ចង់​ចចើង​តាម​គេហួសមាឌ​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​បន្ធូ​បន្ថយ​ព្យាយាម​ដែរ។
៧.កុំ​ថ្កោលទោស​គេ​ដោយ​ពុំ​ពិនិត្យ កុំ​គិត​ខ្លួន​ឯង​ថាប្រពៃ កុំធ្វេស​ប្រហែស​ពាក្យ​សម្ដី នាំ​ឱ្យ​មាន​ភ័យ​ដល់​អាត្មា
៨.ធ្វើ​ស្រែ​ទាន់​មាន​ភ្លៀង ស្រែក​ច្រៀង​ទាន់​មាន​ភ្លេង។
៩.ពេល​ដើរ​បែក​ជាដេក ខ្ជិលហួសពេក​នាំឱ្យ​ល្ងង់។
១០.ស័ក្ដិពុំ​ស្មើ​យស នា​អ្នក​ខ្ពង់​ខ្ពស់ ពុំ​ស្មើ​ចិត្ត​ជា។
ទស្សនៈសូក្រាត     សម្រង់ទស្សនៈ ១០ឃ្លាជួយបង្កើនការគិត៖
១. គតិបណ្ឌិតពិតប្រាកដគឺការដឹងថា ខ្លួនមិនទាន់ចេះអស់។
២.លើលោកនេះរបស់ល្អបំផុតមានតែមួយគត់គឺចំណេះដឹង ហើយរបស់ដែលអាក្រក់បំផុតនោះគឺ អវិជ្ជា។
៣. ខ្ញុំអាចបង្រៀនមនុស្សនូវអ្វីៗគ្រប់យ៉ាង ដោយគ្រាន់តែបង្រៀនឲ្យពួកគេចេះគិតប៉ុណ្ណោះ
៤.មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញនិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀត និ
យាយដើមគេ។
៥. មានប្រពន្ធល្អ អ្នកនឹងសប្បាយចិត្ត តែប្រសិនបើមានប្រពន្ធមិនកើតវិញ អ្នកនឹងក្លាយទៅជាទស្សនៈវិទូ។
៦. ការពូកែឆ្ងល់គឺជាពន្លកនៃគតិបណ្ឌិត។
៧. ខួរក្បាលគឺជាអ្វីៗទាំងអស់ អ្នកគិតអ្វី អ្នកនឹងទទួលបានផលនោះ។
៨.ការយល់សំនួរគឺស្មើរនឹងការដឹងចម្លើយពាក់កណ្ដាលរួចទៅហើយ។
៩. ខ្ញុំរើសយកចំណេះដឹងជាជាងទ្រព្យសម្បត្តិ ពីព្រោះទ្រព្យសម្បត្តិមិនស្ថិតថេរនោះទេ។
១០. មនុស្សដែលចង់ផ្លាស់ប្ដូរពិភពលោក គួរតែផ្លាស់ប្ដូរខ្លួនគេជាមុនសិន
Ø ធម្មជាតិ​​​​​ផ្ដល់​ឲ្យ​យើង​​ត្រចៀក​ពីរ ​​ភ្នែក​ពីរ​ ​អណ្ដាត​តែ​មួយ​ទេ ដូច្នេះ​​យើង​គួរ​តែ​ស្ដាប់​​​និងមើល​ច្រើន​ជាង​​និយាយ​
១. សមភាពពីកំនើត បង្ខំឲ្យមានច្បាប់សមភាពសម្រាប់ទាំងអស់គ្នា ដែលបានសរសេរទុកនៅក្នុងច្បាប់ និង ជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា ធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ក្នុងលក្ខខណ្ឌ
ដ៏ប្រកបមួយ គឺពោរពេញទៅដោយកម្លាំងកិត្យានុភាព វីរភាព និង វិចារណ ញ្ញាណ។
២.តួនាទីរបស់មេដឹកនាំរដ្ឋគំរូ គឺចំពោះអ្នកណាមួយ ដែលស្ម័គ្រចិត្តមិនចង់ធ្វើជាអ្នកដឹកនាំទាល់
តែសោះ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ។ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ គឺសំដៅទៅលើអ្នក
ណាដែលស្រលាញ់ខ្លួនឯងស្រលាញ់លុយ និងស្រលាញ់បុណ្យសក្តិ។ពីព្រោះអ្នកដឹកនាំណាមួយដែលមានលក្ខណៈដឹកនាំ ល្អសុទ្ធសាធនោះ មិនមែនធ្វើសកម្មភាព ដើម្បីតែខ្លួនឯងនោះទេ គឺដើម្បីភាពសំបូរសប្បាយរុងរឿងជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន។
៣. សម្រាប់របបសក្តិភូមិ គឺមានលក្ខណៈ ជាគូប្រកួតប្រជែងនិង ការប្រឹងប្រែងដើម្បីអំណាច នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ គេមិនចង់ដាក់មនុស្សវ័យឆ្លាត នៅក្នុងតួនាទីទេ គឺគេមិន ឲ្យតំលៃ ចំពោះមនុស្សមានគុណធម៌និង ភក្តីទេ ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស ដែលមានលក្ខណៈ ធម្មជាតិកាចសាហាវ មានកំណើតមក សម្រាប់ធ្វើសឹកសង្រ្គាម មានការអប់រំឲ្យធ្វើអំពើហឹង្សា ហើយ មិនមែនឈរលើគោលការណ៍ ជឿជាក់លើខ្លួនឯងនោះទេ។មនុស្សនៅក្នុងសក្តិភូមិមាន លក្ខណៈកាចសាហាវនិង មានការចេះដឹងទាប ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច ដោយឥតលក្ខខណ្ឌ។
៤. របបអណាធិបតេយ្យ នឹងត្រូវបែកបាក់ជារដ្ឋពីរគឺ រដ្ឋសម្រាប់អ្នកមាននិង រដ្ឋសម្រាប់អ្នកក្រ។រដ្ឋទាំងពីរប្រឈមមុខនឹងគ្នាជានិរន្តន៍។ ឧក្រិដ្ឋកម្មនឹងកើតមានឡើងជាញឹកញាប់នៅក្នុងរបបនេះ ដោយសារតែគំនិតឆ្កួតលីលា។ ភាពកំណាញ់ និងភាពកេងចំណេញ បានក្លាយជាគុណសម្បត្តិមួយសម្រាប់មនុស្សហើយប្រសិន បើមនុស្សប្រភេទនេះ មានទីតាំងរបស់ខ្លួនក្នុងរបបសក្តិភូមិសេចក្តីស្នេហា យសស័ក្តិ នឹងក្លាយជាសេចក្តីស្នេហាមាសប្រាក់។
ទស្សនៈអារីស្តូត
១. មនុស្សលោក ​គឺជាសត្វចេះធ្វើនយោបាយពីធម្មជាតិមក​ ដែលជាលក្ខណៈវិសេសរបស់មនុស្ស​ មានលក្ខណៈវិសេសមួយទៀត ​គឺមនុស្សព្យាយាមរស់នៅក្នុងសង្គមរួមទាំងអស់គ្នា ​ពោលគឺរស់នៅក្នុងរដ្ឋតែមួយ ​។
២. រដ្ឋ​ កកើតឡើងដោយសារតែហេតុផលចាំបាច់មួយ ​គឺធ្វើយ៉ាងណា​ស់ ឲ្យជីវិតរស់នៅរបស់ពលរដ្ឋ មានភាពប្រសើរជាងមុន ​។​ហើយមានតែនៅមជ្ឈមណ្ឌលខាងក្នុងរដ្ឋទេ​ ដែលបង្កលក្ខខណ្ឌល្អៗ ឲ្យមនុស្សរស់នៅក្នុងភាពសុខដមរម្យនា និងសុភមង្គល ​ពីព្រោះភាពយុត្តិធម៌​ និងសិទ្ធិដែលបានបម្រើផលប្រយោជន៍​ ឲ្យប្រជាពលរដ្ឋគ្រប់រូប​ ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ​។

ទស្សនៈរបស់ខុងជឺ  ការអប់រំរបស់ខុងជឺសង្កត់ធ្ងន់ក្នុងរឿងមេត្តាធម៌ យុត្តិធម៌ ហើយនឹងទំនៀមទំលាប់ប្រពៃណី។ ពាក្យប្រៀន​ប្រដៅរបស់គាត់ជារបស់មានតម្លៃនិងស្រស់ស្អាតក្រៃលែង។ ទស្សនៈរបស់ខុងជឺបានក្លាយជា​ខ្លឹមសារសំខាន់នៅក្នុងវប្បធម៌ចិន ព្រមទាំងមានឥទ្ធិពលសំខាន់ទៅលើផ្នត់គំនិតនៃជនជាតិចិន។ ខុងជឺបានប្រមូលចងក្រងពិធីកម្មបូរាណ បទភ្លេង តម្រាបូរាណ ព្រមទាំងលំដាប់ហេតុការណ៍​ផ្សេងៗ ដែលបានកើតឡើង ដើម្បីបង្ហាត់បង្រៀនកូនសិស្សនៅតាមតំបន់ទន្លេស៊ូនិងទន្លេស៊ី។ នេះជាទស្សនៈមួយចំនួន៖

- អំណាចដែលប្រាសចាកហេតុផល គឺជាអំណាចរបស់ជនពាល។ អំណាចដែលប្រាសចាក​សេចក្តីមេត្តា គឺជា​អំណាច​ដែលនាំ​មក​នូវ​​បរាជ័យ។
- បណ្ឌិតគិតថា ធ្វើយ៉ាងណាទើបខ្លួនអាចមានគុណ​ធម៌ចម្រើន​ឡើង​​​បាន ចំណែកជនពាលគិតថាធ្វើដូចម្តេច
ទើបធ្វើឲ្យខ្លួន​មាន​ជីវិត​​​ការ​រស់​នៅហ៊ឺហាឡើងដោយមិនគិតនឹកដល់គុណធម៌​ឡើយ​។
- ការសិក្សាស្រាវ បើមាននិន្នាការជ្រុលនិយម មិនថាឆ្វេងរឺស្តាំ ក៏មានតែផលអាក្រក់ប៉ុណ្ណោះ។
- កិត្តិយស​រមែងកើតមកពីការប្រព្រឹត្តអំពើសុចរិត។
- ការមានជីវិតរស់នៅបានយូរអង្វែងមិនមែនជារឿងសំខាន់ ឯរឿងដែលសំខាន់គឺការមានជីវិត​រស់​នៅ​ដូចម្តេច
- កុំដេញសុនខឲ្យចាល់ច្រក កុំកៀងមនុស្សឲ្យចាល់មុំ។
- មនុស្សដែលមានជីវិតរស់នៅមិនទាន់ចេះគោរពប្រណិបត្តិផង នឹងគោរពប្រណិបត្តិសែនទេព្តា​ហើយ​នឹងខ្មោចដូចម្តេចនឹងបានទៅ។
- របស់ដែលរឹងបំផុត អាចយកឈ្នះបានដោយរបស់ដែលទន់បំផុត។
- មនុស្សដែលស្គាល់អ្នកដទៃជាមនុស្សឆ្លាត ហើយស្គាល់ខ្លួនឯងជាមនុស្សមានសតិ។
- បើស្រលាញ់គេ មិនផ្តល់កំលាំងចិត្តដល់គេបានដែររឺ បើស្មោះត្រង់ចំពោះគេ មិនដាស់តឿន​ប្រៀន​ប្រដៅ​គេបានដែររឺ។
-      មិត្តដែលស្មោះត្រង់។ មិត្តដែលមានការទទួលខុសត្រូវ។ មិត្តដែលមានចំណេះដឹង។ មិត្តទាំង ៣ ប្រភេទ​នេះមានប្រយោជន៍ចំពោះយើង។
-      អ្នកសិក្សាសម័យមុន សិក្សាដើម្បីឲ្យខ្លួនបានទទួលជោគជ័យក្នុងការសិក្សា។ អ្នកសិក្សាក្នុង​សម័យ​បច្ចុប្បន្ន សិក្សាដើម្បីឲ្យបុគ្គលដទៃដឹងថាខ្លួនមានការសិក្សា។
- ​គ្រាន់តែ​ឮ ខ្ញុំ​នឹង​ភ្លេច​..​បើ​បានឃើញ ខ្ញុំ​នឹង​ចាំ​..​បើ​បាន​ធ្វើ ខ្ញុំ​នឹង​យល់ ។
- ​គោលដៅ​របស់​អ្នក​ដែល​មាន​ឧត្តមគតិ​ខ្ពង់ខ្ពស់ គឺ​សច្ចធម៌ ។
- ​ភាព​ល្ងង់ខ្លៅ​ជា​រាត្រីកាល​ក្នុង​ចិត្ត តែ​ជា​រាត្រី​ដែល​គ្មាន​ព្រះ​ចន្ទ និង​ដួងតារា ។
- ​រៀន តែ​មិន​ព្រម​គិត គឺ​ខូចខាត​…​គិតតែ​មិន​ព្រម​រៀន គឺ​គ្រោះថ្នាក់ ។
- អ្នក​ដែល​ពូកែ​និយាយ​បញ្ចើចបញ្ចើ លើកជើង​បញ្ជោរ មាន​តិចតួច​ណាស់ ដែល​ជា​អ្នកមាន​មេត្តាធម៌។ ចំណែក​មនុស្ស​ប្រកាន់​យុត្តិធម៌ មនុស្ស​ដាច់ខាត មោះមុត និង​មនុស្ស ម៉ឹះ​ៗ​សាមញ្ញ មិនសូវ​មាន​វោហារ ច្រើន​ជា​មនុស្ស​មាន​មេត្តាធម៌ ។
- មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​ធម៌ នឹង​មិន​ឯកោ​ទេ ព្រោះ​តែង​មាន​មនុស្ស​គោរព​ស្រឡាញ់ និង​យល់​ចិត្តជា​និច្ច។
- រឿងដែលអ្នកមិនចង់ឲ្យបុគ្គលដទៃធ្វើចំពោះអ្នក ក៏មិនគួរធ្វើរឿងនោះចំពោះអ្នកដទៃ។
លោកសាស្រា្ដចារ្យ ហេង ស្រ៊ាង  ដែលជាសាស្រា្ដចារ្យ ទស្សនវិជ្ជា នៅ​សាកលវិទ្យាល័យបញ្ញាសាស្រ្ដ និង​ជា​ប្រធាន​អង្គការ PEN Cambodia បានមានប្រសាសន៍​ថា​ ទស្សនវិជ្ជា​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត​ពី​ច្បាប់​ធម្មជាតិ​ រស់នៅ​ជាមួយធម្មជាតិ និង​ធ្វើ​ឲ្យ​មាន​ភាព​សុខដុម​ជាមួយ​នឹង​ទឹកចិត្ត​ប្រកប​ដោយ​សីលធម៌ និង​គ្មាន​ហិង្សា។
-      ជីវិត​មាន​ន័យ​មិនមែន​សំដៅ​ដល់​ការ​មាន​លុយ ឬ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ទេ​តែ​សំដៅ​ដល់​ការ​រស់នៅ​ប្រកប​ដោយ​ក្ដីសុខសាន្ដ​ គ្មាន​ទំនាស់​ជាមួយ​នឹង​មនុស្ស សត្វ និង​ធម្មជាតិ។ ទស្សនវិទូ​ល្បីៗ​ក្នុង​លោក​បាន​បង្រៀន​មនុស្ស ​ឲ្យ​ចេះ​រស់នៅ​ជាមួយ​គ្នា​ដោយ​ក្ដីសន្ដោស​គ្នា​ទៅវិញ​ទៅមក​ រស់នៅ​ដោយ​មិន​មាន​ការ​ឈ្នានីស​គ្នា មិន​មាន​ក្ដី​ទោមនស្ស និង​អំពើ​ហិង្សា។
-      បើ​យើង​បំផ្លាញ​គេ តើ​ជីវិត​យើង​រស់​នៅ​មាន​ន័យ​អ្វីបើ​យើង​បំផ្លាញ​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន​ដែល​ជា​ធាតុ​ទ្រទ្រង់​ជីវិត​មនុស្ស សត្វ​ទាំងឡាយ​ទាំង​ពួង តើ​យើង​នៅ​មាន​ឈ្មោះ​ជា​មនុស្ស​ទេយើង​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​យើង​កើត​មកពី​ណាតើ​នៅ​ជុំវិញ​ខ្លួន​យើង​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​យើង​យ៉ាង​ដូចម្ដេច​បើ​យើង​បំផ្លាញ​ធម្មជាតិ តើ​ជីវិត​យើង​នឹង​ត្រូវ​បំផ្លាញ​ដោយ​ធម្មជាតិ​វិញ​ដែរ​ឬ​ទេ?
-      បើ​យើង​រស់នៅ​ជា​ជម្រើស​របស់​យើង​ទោះ​ជា​នៅ​ផ្ទះ​ស្បូវ​ក៏​នៅ​តែ​មាន​ន័យ​ពីព្រោះ​ថា​យើង​ពោរពេញ​ដោយ​ចំណេះ​ យើង​មិន​ដែល​ឈ្លោះ​គ្នា​ទេ យើង​អាច​រស់នៅ​ជាមួយ​បងប្អូន​ជាមួយ​គ្រួសារ​យើង​បាន​ដោយ​ភាព​សុខដុម​ហើយ​យើង​ពេញ​ចិត្ត​នឹង​អ្វីៗ​ដែល​យើង​បាន​ធ្វើ​បាន​រស់នៅ​វា​ជា​ការ​គ្រប់គ្រាន់​ហើយ។
-      ប្រសិន​បើ​មាន​ផ្ទះ​ធំស្កឹមស្កៃ ក៏ប៉ុន្តែ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ​រស់នៅ​ពោរពេញ​ដោយ​ជម្លោះ និង​ភាព​ហិង្សា ពោរពេញ​ដោយ​ភាព​ហ្មងសៅ ពោរពេញ​ដោយ​ភាព​អត់ន័យ​ទោះ​ផ្ទះ​ធំ​ប៉ុនណា​ក៏​វា​ឥតប្រយោជន៍​ដែរ។
-      ការ​មិន​បាន​បំពាក់​បំប៉ន​ចំណេះដឹង​ ផ្នែក​ទស្សនវិជ្ជា​ដល់​មនុស្ស​តាំងពី​កុមារ​ដែល​ជា​មុខវិជ្ជាស្នូល


បណ្ដុះបណ្ដាល​ឲ្យ​មនុស្ស​ចេះ​គិត​ពិចារណា​បាន​វែង​ឆ្ងាយ​គឺជា​កំហុស​នៃ​ការ​អប់រំ។

No comments

Powered by Blogger.