ទុក្ខរបស់រូបនោះមាន៤យ៉ាងគឺ
- ១-
ជាតិទុក្ខ ទុក្ខព្រោះការកើត
- ២- ជរាទុក្ខ
ទុក្ខព្រោះ ជារាគឺចាស់
- ៣-
ព្យាធិទុក្ខ ទុក្ខព្រោះព្យាធិ គឺការឈឺចុកចាប់
- ៤- មរណទុក្ខ
ទុក្ខព្រោះមរណៈ គឺការស្លាប់ ។ បណ្តាទុក្ខទាំង៤កងនេះ លើកទុក៣កងខាងចុងសិន
នឹងសម្តែងជាតិទុក្ខជាមុន ។
១-
ជាតិទុក្ខ នោះបើតាមការពិតនោះ ព្រះសម្មាសម្ពុទ្ធ ជាចមភពនៃសត្វក្នុងត្រៃលោក ទ្រង់ជ្រាបស្គាល់ច្បាស់
ដោយព្រះបញ្ញាញាណ ដ៏ល្អិតជ្រាលជ្រៅ ក្នុងរយៈផ្លូវ នៃបដិសន្ធិ
វិញ្ញាណ
របស់សត្វ ដែលចុះចាកគភ៌ នៃមាតានោះថា ៖ បឋមំ កលលំ ហោតិ កលលា ហោតិ អព្វុទំ អព្វុទា
ជាយតេ បេសិ បេសិយា ជាយតេ ឃនោ ឃនាបិ សាខា
ជាយន្តិ
កេសា លោមា នខាបិច ។
ប្រែថា
មុនដំបូងកើតជារូប កលលៈ ជាសរីរៈល្អិតឆ្មារក្រៃលែងឆ្មារ ស្ថិតនៅក្នុងផ្ទៃមា តា
ដូចដំណក់ប្រេងល្ងថ្លា ឬក៏ដូចជាសប្បិទន់ថ្លា តាំងនៅអស់រយៈ៧ថ្ងៃ ទើបប្រែទៅជារូប
អព្វុទៈ
មានអាការៈ ដូចជាទឹកគេលាងសាច់ ក្រហមព្រឿងៗ តាំងនៅបាន៧ថ្ងៃ ក៏ក្លាយទៅជារូបបេសិ
មានសណ្នានដូចជា បន្ទះចម្រៀកតូចមួយ ដូចជាសំណ ដែលគេរំលាយ
នឹងអំបែង
តាំងនៅបានរវាង៧ថ្ងៃ ទើបប្រែទៅជារូបឃនៈ មានអាការៈមូលខន់ខាប់ ដូចជាស៊ុតមាន់ខាងក្នុង
តាំងនៅបាន៧ថ្ងៃ តមកខាងក្រោយទៀត រូបនោះក៏ចំរើនឡើង បែក
ចេញជាពក៥
តាំងឡើងកើតជាអវយវៈ មានដៃជាដើម ដែលកើតអំពី កម្មប្បច្ច័យរបស់សត្វ តាំងនៅអស់៧ថ្ងៃ
ទើបដុះសក់ រោម ក្រចក ឡើងជាលំដាប់ដែលហៅថា បែកបញ្ចសា
ខា
។ ចាប់តាំងពីថ្ងៃនោះតទៅ មានតែជរានិងមរណៈ ចាំស្ទាក់កាត់ពីមុខ ព្រោះមានធម៌មិនទៀង
ជាទុក្ខ ជាអនត្តា នៅក្នុងជាតិទុក្ខនោះ ។ ជាតិទុក្ខនេះ ឥតមាននិយាយពី វេទនា
សញ្ញា
វិញ្ញាណ ថាដឹងជាទុក្ខ ជាសុខនោះគ្មានសោះ ។ ជាតិទុក្ខនេះ ជាទុក្ខរបស់ដី-ទឹក-ភ្លើង-ខ្យល់
ទេតើ! ដែលសង្ខារតាក់តែង អាស្រ័យឆ្អឹងខ្លះ សរសៃខ្លះ សាច់ខ្លះ ស្បែកខ្លះ
ផ្សំផ្គុំរុំព័ទ្ធកសាងឲ្យ
កើតឡើងទៅជាខន្ធ៥នោះ មិនមែនជាទុក្ខរបស់វេទនា សញ្ញា វិញ្ញាណទេ ពិតជាទុក្ខរបស់រូប គឺដី-ទឹក-ភ្លើង-ខ្យល់
ដូច្នេះ ។
២-
ជរាទុក្ខ ទុក្ខព្រោះចាស់ទ្រុឌទ្រោម គ្រាំគ្រាទៅ នៃខន្ធជាលក្ខណៈ មានការនាំចូលទៅ
កាន់សេចក្តីស្លាប់ជាកិច្ច មានការវិនាសទៅ នៃវ័យជាផល ចាត់ជារបស់នាំ មកនូវសេចក្តី
ទុក្ខ
។ សួរថា ចុះកើតជាដំបូងនោះ តើកើតអ្វី? ចាស់គ្រាំគ្រានោះចាស់អ្វី? ចូរឆ្លើយរៀបរាប់មក មើល
។
ឆ្លើយថា
ដែលកើតជាដំបូងនោះ គឺទឹកថ្លា- ទឺកក្រហម- ទឹកស- ខាប់ៗរឹងៗ ក្លាយទៅជាដី
ត្រង់ណារឹងៗហៅថាធាតុដី ត្រង់ណាទន់ៗជ្រាយៗ ហៅថាធាតុទឹក ដែលមានលក្ខណៈ
សម្រាប់ចំអិននូវកាយ
មានអាការៈក្តៅៗ ចាត់ទុកជាធាតុភ្លើង ដែលមានលក្ខណៈ សម្រាប់បក់ផាត់នូវកាយ
មានអាការៈល្ហើយៗ ចាត់ទុកថាជាធាតុខ្យល់ ។ ដែលពោលថា ចាស់
គ្រាំគ្រា
ទ្រុឌទ្រោមទៅនោះ គឺចាស់ធាតុទាំង៤ នោះឯងទេតើ ។ ឯធាតុទាំង៤នោះ បើចែកចេញទៅតាម
ឈ្មោះមាន៤២ គឺធាតុដីមាន២០ ធាតុទឹកមាន១២ ធាតុភ្លើងមាន៤ ធាតុ
ខ្យល់មាន៦
រួមជា៤២។ ប៉ុន្តែពុំបានសម្តែង អំពីធាតុទាំង៤នោះ ឲ្យបានសព្វគ្រប់ទេ
គ្រាន់តែស្រង់យកធាតុទាំង៤នោះ ប្រារព្ធដើម្បីឲ្យបានដឹងថា ជរាទុក្ខនោះ តើចាស់របស់អ្វី
ជា
ទុក្ខរបស់អ្វីប៉ុណ្ណោះ
បើកើត សក់វាចាស់សក់ វាជរាសក់ ។ល។ បើកើតស្បែក វាចាស់ស្បែក វាទុក្ខស្បែក បើកើតសាច់
វា ចាស់សាច់ វាទុក្ខសាច់, អ្នកណាកើត អ្នកនោះនឹងចាស់
អ្នកណាចាស់
អ្នកនោះនឹងទុក្ខ ។
សួរថា
ចុះសក់- រោម- ក្រចក- ធ្មេញ- ស្បែក ជាដើមនេះគ្មានដឹងអ្វីសោះទេ ម្តេចក៏ថាជាទុក្ខដែរ? ពួករូប២៨សុទ្ធតែមិនដឹងអ្វីទាំងអស់ទេ? ឆ្លើយថា ព្រោះមិនដឹងហ្នឹងហើយ ជាតួទុក្ខ
យ៉ាងធ្ងន់បំផុតក្នុងលោក
បានជាហ៊ានពោល ថាទុក្ខ ព្រោះប្រកបដោយ មោហៈនិងអវិជ្ជា ការវង្វេងភាន់ច្រឡំ
និងការដែលមិនដឹងច្បាស់ពិត ប្រាកដ ការដែលមិនដឹង នេះហើយជា
តួទុក្ខ
បញ្ញាដែលជាអ្នក ដឹងច្បាស់នេះជាតួសុខ ។ សេចក្តីទុក្ខទាំងអស់នេះ មិនងាយសត្វណា
នឹងស្គាល់ច្បាស់បានទេ ស្គាល់បានតែ លោកអ្នកត្រាស់ដឹង ចាក់ធ្លុះឃើញច្បាស់
នូវព្រះអរិយសច្ចទាំង៤ពិតប្រាកដ
។ ក៏ក្នុងអរិយសច្ចទាំង៤នោះ មានសម្តែងដូច្នេះថា សេចក្តីសុខសោមនស្ស ឯណាដែលកើតឡើង
ដោយសាររូប ហៅថាសេចក្តី ត្រេកអរជ្រះថ្លា
របស់រូប
ចាត់ជាសមុទយសច្ច ត្រាស់ដឹងបាន ដោយការលះបង់ ។ រូបដែលមិន ទៀងជាទុក្ខ រមែងប្រែប្រួលទៅ
លោកហៅថា ទោសរបស់រូបកើតឡើងដោយសាររូប ចាត់ជា ទុក្ខ
សច្ច
ត្រាស់ដឹងបាន ដោយការកំណត់ ។ ការលះបង់នូវ សេចក្តីប្រាថ្នាក្នុងរូប ហៅថារលាស់ចោលនូវរូប
ចាត់ជានិរោធសច្ច ត្រាស់ដឹងបាន ដោយកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអដ្នង្គិក
មគ្គទាំង៨
មានសម្មាទិដ្និ សេចក្តីយល់ ត្រូវក្នុងហេតុ ទាំង៣យ៉ាងនេះជាដើម ហៅថាមគ្គសច្ច
ត្រាស់ដឹងបាន ដោយកិរិយាចំរើន ។ ឯវេទនា- សញ្ញា- សង្ខារ- វិញ្ញាណនេះ ក៏មានន័យ
ដែលត្រូវចែក
ដូចគ្នានឹងរូបខាងដើមដែរ ។ សេចក្តីចាស់ទ្រុឌទ្រោម គ្រាំគ្រារបស់រូប ទាំង២៨នេះហើយ
ដែលហៅថា ជរាទុក្ខ ។
៣-
ព្យាធិទុក្ខ ទុក្ខព្រោះមានការឈឺចុកចាប់ ឈឺនោះតើឈឺរបស់អ្វី? ឈឺនោះគឺឈឺ សក់- រោម- ក្រចក- ធ្មេញ- ស្បែក-
សាច់- សរសៃជាដើម ឈឺនេះក៏ព្រោះតែរូប២៨នេះដែរ ។ បើ
វេទនាទទួលយកឈឺ
អំពីរូបនោះមកជាអារម្មណ៍ ក៏វាចម្លងជម្ងឺនោះ ចូលទៅដល់ចិត្តផង បើជាវេទនាមិនទទួលទេ
ក៏វាឈឺតែរូបប៉ុណ្ណោះឯង ។
៤-
មរណទុក្ខ ទុក្ខព្រោះមានការស្លាប់ តើអ្នកណាជាអ្នកទទួលទុក្ខ បើរូបស្លាប់ទៅ ហើយ? រូបអ្នកណាស្លាប់ រូបអ្នកហ្នឹងហើយទទួលទុក្ខ ។ ទុក្ខក្នុងការស្លាប់នេះ
ធ្ងន់ជាងក្នុងការឈឺ
ទៅទៀត
បានជាពោលថា ធ្ងន់ជាងឈឺនោះ ព្រោះការស្លាប់នេះ គឺស្លាប់ទៅទាំងអស់
មានធម៌មិនទៀនជាទុក្ខ ជាអនត្តា តាមជាប់រហូត លុះត្រាតែអស់រូបនោះ ទើបបានអស់ទុក្ខដែរ ។
ទុក្ខទាំង៤កងនេះ
ជាទុក្ខកើតឡើងចំពោះរូប ទោះជារូបអ្វីៗ រូបមានវិញ្ញាណក្តី រូបឥត វិញ្ញាណក្តី
ក៏លុះទៅក្នុងអំណាច លក្ខណៈទាំង៣ គឺអនិច្ចំ ទុក្ខំ អនត្តា គឺជាតិទុក្ខ ជរាទុក្ខ
ព្យាធិ
ទុក្ខ មរណទុក្ខ ដូចគ្នាទាំងអស់ ។ រូបតែងវិនាសទៅ
ដោយអំណាចភ្លើង ទាំង៤ភ្នក់នេះឯង ។
No comments
Post a Comment