វិន័យជាឫសគល់នៃព្រះសទ្ធម្ម
នៅក្នុងសមន្តប្បាសិទិកា
ត្រង់ពាហិរិនិទាន មានពន្យល់ថា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា៖
- វិន័យ
ដើម្បីប្រយោជន៍ដល់ សំវរៈ (សេចក្តីសង្រួម)
- សំវរៈ
ដើម្បីជាប្រយោជន៍នៃដល់ អវិប្បដិសារី (សេចក្តីមិនក្តៅក្រហាយ)
- អវិប្បដិសារៈ
ដើម្បីប្រយោជន៍នៃ បាមោជ្ជៈ (ប្រាមោទ្យ សេចក្តីរីករាយ)
- បាមោជ្ជ
ដើម្បីប្រយោជន៏នៃ បីតិ (ការត្រេកអរព្រឺព្រួចក្នុងចិត្ត)
- បីតិ
ដើម្បីប្រយោជន៍នៃ បស្សទ្ធិ (សេចក្តីស្ងប់)
- បស្សទ្ធិ
ដើម្បីប្រយោជន៍នៃ សុខៈ
- សុខ
ដើម្បីប្រយោជន៍នៃ សមាធិ (ការតាំងមាំនៃចិត្ត)
- សមាធិ
ដើម្បីប្រយោជន៍នៃ យថាភូតញាណទស្សនៈ (សេចក្តីដឹងឃើញតាមពិត)
- យថាភូតញាណទស្សនៈ
ដើម្បីប្រយោជន៍នៃ និព្វិទា (ការនឿយណាយ)
- និព្វិទា
ដើម្បីប្រយោជន៍នៃ វិរាគៈ (ការមិនត្រេកត្រអាល)
- វិរាគៈ
ដើម្បីប្រយោជន៍នៃ វិមុត្តិ (ការរួចផុត)
- វិមុត្តិ
ដើម្បីប្រយោជន៍នៃ វិមុត្តិញាណទស្សនៈ (សេចក្តីដឹងពិតថា រួចផុតមែន) ហើយ
- វិមុត្តិញាណទស្សនៈ
ដើម្បីប្រយោជន៍នៃ អនុបាទាបរិនិព្វាន (មិនមានសង្ខារជាដើម គឹនិព្វាន)៕
No comments
Post a Comment