Header Ads

Header ADS

បរាភវសូត្រ

បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ              ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ មុខំ
យើងខ្ញុំទាំងឡាយមកសូមទូលសួរ                    នូវហេតុដែលគួរចម្រើនវិនាស

ប្រុសស្រីក្នុងលោកសន្និវាស                             ដែលនឹងវិនាសសាបសូន្យចាកគុណ ។
ឆ្ពោះព្រះគោតមព្រះអង្គមានបុណ្យ                   មេត្តានិមន្តសម្តែងឲ្យទាន
ធម្មជាតិដូចម្តេចដែលជាប្រធាន                       នាំសត្វឲ្យមានសេចក្តីវិនាស ។
១.សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ
អ្នកដែលចម្រើនតថាគត​ស្គាល់ងាយ                           អ្នកដែលអន្តរាយ​តថាគត​ស្គាល់ពិត

អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត                                      ហើយខំប្រព្រឹត្តនឹងបានចម្រើន ។
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន                              ឥតកើនចម្រើនវិនាសទៅមុខ ។

ឥតិ ហេតំ វិជានាម បឋមោ សោ បរាភវោ    ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ                                        វិនាសនោះឈ្មោះទី១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី២អ្វីជាប្រធាន                                               នាំសត្វឲ្យមានសេចក្តីវិនាស ។
២- អសន្តស្ស បិយា ហោន្តិ សន្តេ ន កុរុតេ បិយំ     អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ
អ្នកដែលស្រឡាញ់ពេញចិត្តសេ្នហា                            តែនឹងមនុស្សណាអសប្បុរស

តែងមិនស្រឡាញ់ពេញចិត្តទាំងអស់                          នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត                                 ហើយទៅគប់មិត្រអសប្បុរស

គាប់ចិត្តក្នុងធម៌ឬមួយរបស់                                       ហេតុនោះទាំងអស់នាំឲ្យវិនាស ។
ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ  តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ                                       វិនាសនោះឈ្មោះទី២ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៣អ្វីជាប្រធាន                                              នាំសត្វឲ្យមានសេចក្តីវិនាស ។
៣-និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ

អ្នកដេកច្រើន​១និយាយ​ច្រើន​១​                                  និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលប្រអូសមិនមានខ្នះខ្នែង                                  ខឹងច្រើនសម្តែងឲ្យគេឃើញបាន ។

ហេតុធម៌ទាំងនោះមិនជាកល្យាណ                             នាំឲ្យខកខានខាតខូចប្រយោជន៍

មានជាប្រធានតិចច្រើនដោយហោច                           នាំបង់ប្រយោជន៍ហើយឲ្យវិនាស ។
ឥតិ ហេតំ វិជានាម តតិយោ សោ បរាភវោ  ចតុត្ថំ ភគវា ព្រូហិ កឹបរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                       វិនាសនោះឈ្មោះទី៣ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៤អ្វីជាប្រធាន                                               នាំសត្វឲ្យមានសេចក្តីវិនាស ។
៤- យោ មាតរំ បិតរំ វា ជិណ្ណកំ គតយោព្វនំ         បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ

នរជនណាមានទ្រព្យធនធាន                                    ហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា                                           ហេតុនោះទៅជានាំឲ្យវិនាស ។

ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ   បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                       វិនាសនោះឈ្មោះទី៤ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៥អ្វីជាប្រធាន                                               នាំសត្វឲ្យមានសេចក្តីវិនាស ។
៥-យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វកំ មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ

ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ                          ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ                                 នោះប្រធាននៃសេចក្តីវិនាស ។

ឥតិ ហេតំ វិជានាម បញ្ចមោ សោ បរាភវោ  អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                       វិនាសនោះឈ្មោះទី៥ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៦អ្វីជាប្រធាន                                               នាំសត្វឲ្យមានសេចក្តីវិនាស ។
៦- បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ   ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ

បុរសអ្នកមានទ្រព្យធនធានច្រើន​                                មាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសា                                 ស៊ីម្នាក់ឯងជាប្រធានវិនាស ។

ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ    សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                       វិនាសនោះឈ្មោះទី៦ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៧អ្វីជាប្រធាន                                              នាំសត្វឲ្យមានសេចក្តីវិនាស ។
៧-ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ

អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល​                               ហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញតិខ្លួនដោយអាងខ្លួនមាន                        នោះជាប្រធានសេចក្តីវិនាស ។

ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ   អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                        វិនាសនោះឈ្មោះទី៧ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៨អ្វីជាប្រធាន                                               នាំសត្វឲ្យមានសេចក្តីវិនាស ។
៨-ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ     លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ

ជនអ្នកប្រព្រឹត្តល្បែងបីប្រការ​                                  ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឲ្យអន្តរាយ                                       ការល្បែងទាំងឡាយនោះនាំវិនាស ។

ឥតិ ហេតំ វិជានាម អដ្ឋមោ សោ បរាភវោ    នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                        វិនាសនោះឈ្មោះទី៨ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៩អ្វីជាប្រធាន                                               នាំសត្វឲ្យមានសេចក្តីវិនាស ។
៩- សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ   ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ

ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន                                  ហើយទៅជាប់ជួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា                                      ហេតុនោះទៅជានាំឲ្យវិនាស ។

ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ         ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                        វិនាសនោះឈ្មោះទី៩ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី១០អ្វីជាប្រធាន                                            នាំសត្វឲ្យមានសេចក្តីវិនាស ។
១០- អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ

បុរសមានវ័យដែលចាស់ហួសពេក​                              ហើយមានតម្រេកដោយក្តីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយា                                         ហេតុនោះទៅជានាំឲ្យវិនាស ។

ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ  ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                        វិនាសនោះឈ្មោះទី១០ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី១១អ្វីជាប្រធាន                                            នាំសត្វឲ្យមានសេចក្តីវិនាស ។
១១- ឥត្ថី សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ

បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ​                                  ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ                                អំពើទាំងនោះនាំឲ្យវិនាស ។

ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​                           វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ                                        វិនាសនោះឈ្មោះទី១១ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត                                    សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី១២អ្វីជាប្រធាន                                             នាំសត្វឲ្យមានសេចក្តីវិនាស ។
១២-អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ​​ សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ

ជនណាកើតក្នុងត្រកូលជាក្សត្រ​                                 អ្នកក្សត់សម្បតិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ                          ហេតុនោះនឹងនាំឲ្យដល់វិនាស ។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ​ អរិយទស្សនសម្បន្នោ សលោកំ ភជតេ សិវំ 

ជនជាបណ្ឌិតគំនិតប្រសើរ​                                        បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស                                       គេចពីវិនាសគប់រកចម្រើន ។



បរាភវសុត្តំ និដ្ឋិតំ 

No comments

Powered by Blogger.