Header Ads

Header ADS

អ្វីជានិតិ? ក្រម? ច្បាប់?

1.    និតិ ​ជា​គ្រឿង​ណែនាំ​ បែបផែន​ ជា​ទំនៀម​ ប្រពៃណី​ ឬជាបណ្ដុំនៃវិធានគតិយុត្តដែលមានចំណងសិទ្ធិ និងកាតព្វកិច្ច មានអានុភាពចាប់បង្ខំលក្ខណៈទូទៅមិនចំពោះនិងមានគោលដៅរៀបចំសណ្ដាប់ធ្នាប់សាធារណៈ។ ក្រម  ជាលំដាប់ ក្បួន បែប ពួក ប៉ែក ជាការប្រមូលផ្ដុំចងក្រងនូវរាល់លិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលស្ថិតនៅក្នុងវិស័យតែមួយ ឬគ្រួសារតែមួយ។ ច្បាប់ គឺជាបទបញ្ញាតិកំណត់ដោយរដ្ឋ ដែលមានភាពទៀងទាត់ត្រឹមត្រូវសំរាប់អោយពលរដ្ឋក្នុងសង្គមនីមួយៗត្រូវតែគោរពតាម។ ច្បាប់នៃសង្គមនីមួយៗ អាចមានភាពផ្សេងៗគ្នាទៅតាមភាពជាក់ស្តែងរបស់សង្គមនោះ។រូបវន្តបុគ្គល គឺសំដៅទៅលើបុគ្គល ដែលមានសមត្ថភាពតាមផ្លូវច្បាប់ដែលអាចក្លាយជាប្រធាននៃសិទ្ធិ និង កាតព្វកិច្ច។ ហើយប្រធាននៃសិទ្ធិ និង កាតព្វកិច្ច កើតឡើងនៅពេលដែលបុគ្គលនោះចាប់កំណើត និង រលត់ទៅវិញ នៅពេលដែលបុគ្គលនោះបានស្លាប់។ និតិបុគ្គល គឺជាក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្តហើយជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច។
2.    អនីតិជនមានអត្ថាធិនភាព ជាជនដែលអាចទ្រទ្រង់ជីវភាពខ្លួនឯងបាន តុលាការអាចប្រកាសនូវអត្តាធិនភាពបាន តាមការការសុំនៃជននោះ បើវាស្របនឹងប្រយោជន៍អនីតិជននោះ។ លិខិតគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តិ ទាំងឡាយដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដឹកនាំ គ្រប់គ្រងទំនាក់ទំនង របស់មនុស្សក្នុងសង្គម គ្រប់វិស័យ ឲ្យមានរបៀបរៀបរយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខមាលភាព ការអភិវឌ្ឍន៍...និងភាពសុខសាន្ដក្នុងសង្គមជាតិ ។
3. ប្រភពនីតិមាន  ២ ប្រភេទគឺ
ក.រដ្ឋធម្មនុញ្ញ តាមន័យចង្អៀត គឺជាច្បាប់កំពូលរបស់ជាតិ · ន័យទូទៅ ជាច្បាប់ដែលចែងអំពីការបែងចែកអំណាច ស្ថាប័ននយោបាយរបបនយោបាយ សិទ្ធិសេរីភាពរបស់បុគ្គល និងប្រជាមតិ។
· រដ្ឋធម្មនុញ្ញរឹង ជាប្រភេទរដ្ឋធម្មនុញ្ញដែលមិនងាយនឹងធ្វើវិសោធនកម្ម
ឧ ៖ មាត្រា ៧ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានហាមឃាត់ក្នុងការធ្វើវិសោធនកម្ម។
· រដ្ឋធម្នុញ្ញារឹង ជាប្រភេទរដ្ឋធម្មនុញ្ញ ដែលងាយនឹងធ្វើវិសោធនកម្ម
ខ.សន្ធិសញ្ញា គឺជាការព្រមព្រៀងរបស់គូភាគី ឬពហុភាគី ឧតាហរណ៍ រដ្ឋ និងរដ្ឋ រដ្ឋ និងអង្គការ រដ្ឋ និង ក្រុមហ៊ុនសាជីវកម្ម ហើយមានអនុភាពគតិយុត្តិចំពោះគូភាគី និងពហុភាគី ដែលគេហៅថាចំណងគតិយុត្តិ ។
4.    នីតិឯកជន វិធានទាំងឡាយដែលគ្រប់គ្រងទំ/នគតិយុត្តរវាងបុគ្គលឯកជន និងបុគ្គលឯកជន ហើយមិនក្រោមនីតិសាធារណៈទេ។ នីតិសាធារណៈ ស្ថាប័នដែលត្រូវបង្កើតឡើងនិងគក្រប់គ្រងដោយសាធារណៈ ដែលមានសិទ្ធិអំណាចក្នុងការអនុវត្តកិច្ចការរដ្ឋបាល។
5.    កំជាប់ពាក្យ ជាកិច្ចសន្យារវាងបុរស នារី ថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាពេលអនាគត ដោយពិធីកំជាប់ពាក្យ។ ការកើតឡើងការកំជាប់ពាក្យ មានលក្ខខណ្ឌ២ គឺ
-          មានឆន្ទៈត្រូវគ្នារបស់បុរស នារីដែលជាគូរស្រក
-          ឈានទៅរកការធ្វើពីធីកំជាប់ពាក្យមុនពេលមានពិធីមង្គលកើតឡើង
6.    អាពាហ៍ពិពាហ៍ ជាកិច្ចសន្យាឱឡារិកមួយធ្វើឡើងដោយបុរសម្នាក់ និងនារីម្នាក់ដែលប្តេជ្ញាថាខ្លួននឹងរួមសមគ្គសង្វាស់ជាមួយគ្នា តាមការកំណត់នៃបញ្ញត្តិច្បាប់ ហើយក៏មិនអាចរំលាយចំណងអាពាហ៍ពិពាហ៍ទៅវិញតាមទំនើងចិត្តរបស់ខ្លូន។ គោរពលក្ខខណ្ឌ២យ៉ាងគឺ លក្ខខណ្ឌគ្រឹះនៃអាពាហ៍ និងលក្ខខណ្ឌទម្រង់នៃអាពាហ៍។ ការផុតរលត់នៃអាពាហ៍ពិពាហ៍ ជាការរំលាយអាពាហ៍ពិពាហ៍ ដែលមានមរណៈភាព ការបាត់ខ្លួន និងការលែងលះ។
7.    បុត្តភាព  ជាក្រសែញាតិ ដែលទាក់ទងពីឪពុកម្តាយទៅកូនបង្កើតរបស់ខ្លួន។  បុត្តភាពមានខាន់ស្លា ជាកូនដែលកើតមកពីឪពុកម្តាយមានចំណងអាពា.ពិ តាមបញ្ញតិនៃច្បាប់ ហើយម្ដាយមានគភ៌ក្នុងពេលមានចំណងអាពា.ពិ។ កូននៅក្នុងផ្ទៃមានថេរវេលាតិចជាង ១៨០ថ្ងៃ គិតពីថ្ងៃរៀបការ កាលបើមានភស្តុតាងច្បាស់ថា ប្ដីមិនបានដឹងថាប្រពន្ធមានផ្ទៃពោះមុនថ្ងៃរៀបការ ហើយព្រមទទួលស្គាល់ថាជាឪពុកម្ដាយរបស់កូននោះ។
8.    សញ្ញាណនៃរបបអាពាហ៍ពិពាហ៍ ជាប្រព័ន្ធគ្រប់គ្រងទ្រព្យរបស់ប្ដីប្រពន្ធ ឬមានទំ/នង ខាងប្រយោជន៍នៃប្រាក់របស់សហព័ន្ធ និងសហព័ន្ធខ្លួនឯង និងរវាងតតិយជនផង។ របបអាពាហ៍ពិពាហ៍តាមកិច្ចសន្យា ជាកិច្ចសន្យាដែលចែងអំពីទ្រព្យសម្បត្តិសហព័ន្ធក្នុងពេលរៀបការ។ គោរពលក្ខខណ្ឌការព្រមព្រៀង ឬការបង្ហាញឆន្ទៈ និងសមត្ថភាពក្នុងការចុះកិច្ចសន្យាអាពា.ពិ
9.    នីតិជន ជនដែលគ្រប់អាយុតាមច្បាប់កំណត់ ឬជនដែលមានអាយុ ១៨ឆ្នាំឡើង។ អនីតិជន ដែលមិនទាន់គ្រប់អាយុតាមច្បាប់កំណត់ ឬជនមានអាយុក្រោម១៨ឆ្នាំ។ ប្រទានកម្ម ជាកិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្ដល់ទៅឲ្យម្ខាងទៀតនូវទ្រព្យដោយមិនយកកម្រៃ ភាគីម្ខាងទៀតព្រមទទួលយក។  ​​សន្តិកម្ម ជាវិធីការមួយ ដែលទ្រព្យរបស់មរណៈជនត្រូវបានទទួលតាមរយៈការស្នងមរតកគ្នា តាមរយៈមរតកសាសន៍។ អច្ច័យទាន ប្រទានកម្មដែលម្ចាស់បណ្ដាំធ្វើឲ្យទៅមនុស្សម្នាក់ ឬច្រើននូវទ្រព្យរបស់ខ្លួនតាមរយៈមរត៌កសាសន៍។​ សហព័ន្ធ ជាប្ដី ឬ ប្រពន្ធ ឬទាំងប្ដី ទាំងប្រពន្ធ ដែលទទួលបានឋានៈជាសហព័ន្ធនេះ ក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។
10. ការត្រួតពិនិត្យនីត្យានុកូល
11. មត៌ក ទ្រព្យជាកេរ្ត៍ ដែលបុគ្គលម្នាក់បានបន្សល់ទុកក្រោយពេលស្លាប់។ មត៌កជន ជនដែលបានស្លាប់។ មត៌កសាសន៍ លិខិតបណ្ដាំដែលបុគ្គលបានធ្វើតាមទម្រង់ដែលកំណត់ដោយច្បាប់ ដើម្បីសម្ដែងនូវឆន្ទៈចុងក្រោយអំពីការចាត់ចែងទ្រព្យរបស់ខ្លួនបន្ទាប់ពីមរណៈ។
12. នីតិបុគ្គលឯកជន បង្កើតឡើងដើម្បីផលប្រយោជន៍ឯកជន ជាក្រុមមនុស្ស ឬជាបណ្តុំនៃទ្រព្យសម្បត្តិក្នុងគោលបំណងរកកម្រៃ ឬមិនរកកម្រៃ។
13. នីតិបញ្ញត្តិ ជាអំណាចកំពូល ដែលស្ដែងឡើងដោយឆន្ទៈរួមរស់របស់ប្រជាជនទាំងមូលនៅក្នុងរដ្ឋ។ អំណាចនេះជាអ្នកបង្កើតរដ្ឋធម្មនុញ្ញតាមឆន្ទៈរួម សំរាប់ឲ្យអង្គការនីតិប្រតិបត្ត​ និងវិនិច្ឆ័យយកទៅប្រើប្រាស់។ នីតិប្រតិបត្តិ អំណាចនីតិប្រតិបត្តិជាអំណាចដែលត្រូវបានកំណត់សំរាប់ប្រតិបត្តិ តាមច្បាប់រដ្ឋធម្មនុញ្ញ។ អំណាចនេះត្រូវឋិតនៅក្រោមការចាត់ចែងរបស់ព្រះមហាក្សត្រ ឫប្រធានាធិបតី ឫនាយករដ្ឋមន្ត្រី។ តុលាការ គឺជាអំណាចដែលត្រូវបានកំណត់ឡើងសំរាប់វិនិច្ឆ័យស្វែងរកយុត្តិធម៍​ ក្នុងទំនាស់រវាងបុគ្គល និងបុគ្គលរវាងរដ្ឋ។
14. អង្គសេចក្ដី គឺ​មាន​ន័យ​ទាក់ទង​ទៅ​នឹង​អង្គហេតុ​ទាំង​មូល​ជុំវិញ​អង្គហេតុ​ចោទប្រកាន់​ និង​ជា​ផ្នែក​មួយ​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​។​ ដូច្នេះ​ការ​ជំនុំ​ជម្រះ​ក្តី​ត្រូវ​បាន​បែងចែក​ជា​ការ​ជំនុំ​ជម្រះ​ «មុន​អង្គ​សេចក្តី​» និង​ការ​ជំនុំ​ជម្រះ​ «អង្គ​សេចក្តី​»  អង្គហេតុ រឿងហេតុ ដែលកើតឡើងនាំឲ្យមានបច្ច័យកតិយុត្ត ជាកំណត់។ អង្គច្បាប់ ជាចំណោទបញ្ជាដែលចោទសួរ និងធ្វើការផ្ទៀងផ្ទាត់លើការកត់សេចក្តីរបស់តុលាការខេត្ត ក្រុង និងឩទ្ធរណ៍ ថាតើការកត់ក្តីនោះត្រឹមត្រូវ រឺទេ អ្វីដែលកើតឡើងកន្លងមកមានយោងតាមច្បាប់ដែររឺទេ។


No comments

Powered by Blogger.