Header Ads

Header ADS

ពុទ្ធិ

ពុទ្ធិ  ន.(សំ.បា.) ប្រីជា ប្រាជ្ញា ការ​យល់  មនុស្ស​មាន​ពុទ្ធិ (ប្រើ​ក្នុង​កាព្យ) អ្នក​សុទិដ្ឋិ ដែល​មាន​ពុទ្ធិ ប្រសើរ​ឆើតឆាយ តែង​មាន​យោបល់ យល់​ការ​វែង​ឆ្ងាយ ញ៉ាំង​ជន​ទាំងឡាយ​ ឲ្យបាន​ក្ដី​សុខ។
ពុទ្ធិ គឺសំដៅយកចំណេះដឹងទូទៅរបស់មនុស្ស ទោះក្នុងខ្លួនយើងក្តី ខ្លួនអ្នកដទៃក្តី ឬនៅលើធម្មជាតិក្រៅខ្លួនយើងក្តី ឬក្នុងធម្មជាតិក្រៅខ្លួនយើងក្តី ដែលបានមកពីការស្រាវជ្រាវផ្សេងៗ។​ ប៉ុន្តែពុទ្ធិពុំមែនត្រឹមតែជាចំណេះដឹងស្រពេចស្រពិល ឬមានប្រព័ន្ធច្បាស់លាស់ដែលមនុស្សបង្កើតប៉ុណ្ណោះទេ តែវាជារបៀបដែលញ៉ាំងអោយចំណេះទាំងនោះ កើតឡើងថែមទៀតផង។ គេចែកពុទ្ធិជាបីគឺ៖
ក. ពុទ្ធិសាមញ្ញ ជាពុទ្ធិធម្មតាដែលអ្នកផងអាចមានគ្រប់ៗគ្នា ពុទ្ធិនេះកើតពីការឮតៗគ្នា មានភាពស្រពិចស្រពិល មិនច្បាស់ គ្មានលំដាប់លំដោយ គ្មានការត្រួតពិនិត្យម៉ត់ចត់ ហើយច្រើនផ្នែកលើបទពិសោធន៍ដែលមានស្រាប់។ ពុទ្ធិសាមញ្ញ  ជាពុទ្ធិធម្មតាដែលអ្នកផងមានគ្រប់ៗគ្នាកើតឡើងពីការលឺតៗគ្នា ស្រពេចស្រពិល មិនច្បាស់លាស់ ឬដែលកើតពីគំហើញវត្ថុនានាដោយផ្ទាល់ ចំណេះដឹងទាំងអស់នេះយើងឆាប់ជឿឆាប់ទទួលយកណាស់ព្រោះវាឆ្លើយតបទៅនឹងសេចក្តីត្រូការក្នុងការរស់នៅរបស់យើង។ ឧទាហរណ៍៖
-      ថ្មលិចក្នុងទឹក ដោយឥតបានគិតថា ថ្នខ្លះឥតលិចក្នុងទឹក
-      ផ្សែងហុយឡើងលើ  ដោយឥតបានគិតថា ផ្សែងខ្លះឥតហុយឡើងលើនោះទេ។
ខ. ពុទ្ធិស្យង់ ពុទ្ធិដែលកើតពីការត្រិះរិះ កើតលើការវិភាគពិសោធន៍ជាក់លាក់មានភាពទូទៅ មានរង្វាស់ត្រឹមត្រូវ មិនប្រែប្រួល មិនងាយច្រឡំ ឬ ជាពុទ្ធិដែលកើតឡើងដោយការពិចារណាយ៉ាងល្អិតល្អន់ និងម៉ត់ចត់ ហើយត្រូវបានត្រួតពិនិត្យដោយពិសោធន៍ និងការប្រតិបត្តិផង។ ឧទាហរណ៍៖
-      ទឹក ពុះនៅសីតុណ្ហភាព ១០០អង្សា និងកកនៅសីតុណ្ហភាព ០អង្សា។
-      ខ្លួនមនុស្សមានកំដៅ ៤០អង្សាសេ (វាស់ដោយទែម៉ូម៉ែត្រ)។
គ. ពុទ្ធិទស្សនវិជ្ជា ពុទ្ធិដែលកើតពីការត្រិះរិះពិចារណ ជាពុទ្ធិសំយោគ​មានលក្ខណៈជ្រាលជ្រៅល្អិតល្អន់ជាងពុទ្ធិសាមញ្ញ និងពុទ្ធិស្យង់ ព្រោះពុទ្ធិនេះកើតពីការត្រិះរិះពិចារណាលើគ្រប់បញ្ហាទាំង បញ្ហាសាមញ្ញ និងបញ្ហារបស់ស្យង់ផងដែរ ហើយក៏ជាអ្នកវាយតម្លៃ និងតម្រង់ទិសពិចារណាលើអ្វីដែលស្សង់រកមិនឃើញដូចជា បញ្ហាអាទិទេព បញ្ហាព្រលឹង និងលើភាវៈទាំងឡាយលើពិភពលោក។
Ø ព្រះពុទ្ធមានពុទ្ធដីការថា មានរូបគឺមានទុក្ខ ដែលពិចារណាទៅលើអំពើជាកុសល និងអកុសល។
បញ្ហាពុទ្ធិ ៖ ដើម្បីបានពុទ្ធិក្នុងលទ្ធិពុទ្ធនិយម គឺបានមកដោយ ការកសាងសន្សំ ការសិក្សាពិចារណា ការពិសោធ អនុវត្តន៍។ ព្រះពុទ្ធបានទុកនូវវិធី ៤យ៉ាង ៖
ឆន្ទៈ ៖ ពេញចិត្តនឹងកិច្ចការចំណេះវិជ្ជា
វិរិយ ៖ ព្យាយាមរៀន ពិចារណា
ចិត្ត ៖ មានចិត្តរឹងប៉ឹង និងរៀនពិចារណា
វិមំសា ៖ សាកល្បង នូវកិច្ចការ ចំណេះវិជ្ជាដែលខ្លួនរៀនរួចហើយ។

ឧបសគ្គដែលរារាំងការសម្រេចបានពុទ្ធិ

មាគ៌ាឆ្ពោះទៅកាន់ពុទ្ធិមិនរលូនទេ ហើយមានឧបសគ្គទាំងឡាយដែលត្រូវជំនះ ពុះពារជាមុនសម្រាប់អ្នកស្រាវជ្រាវ ដើម្បីរកសច្ចភាពណាមួយដែលយល់ថា អាចឈានដល់គោលដៅរបស់ខ្លួន។ ឧបសគ្គដែលអាចធ្វើឱ្យទស្សនវិទូវង្វេង ឬទទួលឥទ្ធិពលតាមរយៈការយល់ដឹង ឬទស្សនៈរបស់គេដែលឃ្លាតចេញពីភាពដើម។
ក.បុរេនិច្ឆ័យ ៖ គឺជាទស្សនៈអមិត្ដ ឬទស្សនៈមិនសមស្រប ដែលបង្កើតឡើងគ្មានមូលដ្ឋានត្រឹមត្រូវ ឬជាទស្សនៈមានមុនពុទ្ធិពេញលេញស្ដីអំពីបញ្ហាដែលទទួលបាន​។ មនុស្សម្នាក់មានបុរេនិច្ឆ័យមានការចោទប្រកាន់ខាងអារម្មណ៍ ហើយគិតនិងពិចារ​ណា​យោងតាមផលប្រយោជន៍ មោទនភាព និងសេចក្ដីរីករាយរបស់ខ្លួន។ មនុស្សមានបុរេនិច្ឆ័យ មិនទំនងជាទាញយកជាការសន្និដ្ឋានបរានុម័ត និងត្រឹមត្រូវបានឡើយ។ ភាពងាយទទួលឥទ្ធិពលពីការឃោសនា មានគោលបំណងបញ្ចុះបញ្ចូលយ៉ាងទូលំទូលាយ ដោយចេតនា និងមានលក្ខណៈជាប្រព័ន្ធ មានន័យថា សំដៅ ជះឥទ្ធិពល ឬត្រួតត្រាទស្សនៈ ហើយវាអាចអនុវត្ដបានឆ្លងតាមរយៈវិទ្យុ ទូរទស្សន៍ ការបោះពុម្ពផ្សាយ និងភាពយន្ដ។ ដើម្បីឱ្យមានប្រសិទ្ធភាពអ្នកឃោសនាប្រើប្រាស់មធ្យោបាយមួយចំនួន៖
ភាពច្រំដែល ៖ គឺនៅទីណាដែលគំនិតមួយបានបង្ហាញដដែលៗ រហូតដល់ គំនិតនោះជ្រូតជ្រាបជាក់ស្ដែងក្នុងញាណរបស់យើងដោយកម្លាំងជំរុញស្ថិតស្ថេរ។
ការប្រើប្រាស់ភាសាមួលបង្កាច់ ឬបន្ដុះបង្អាប់ ៖ គឺនៅទីណាដែលគំនិតមួយ ត្រូវបានសង្ខេបមកជា ពាក្យមួយដែលនាំមកនូវន័យពិសេស។
ការអះអាងទាក់ទាញមិនគ្រប់គ្រាន់ ៖ គឺនៅទីណាដែលពាក្យសម្ដីមានន័យ មិន​ច្បាស់លាស់
មានចេតនាប្រើប្រាស់ដើម្បីបង្កើតជាអារម្មណ៍ជាជាងឆ្លើយតបតាម វិចារណញ្ញាណ។
ភ័ស្ដុតាង ៖ គឺនៅទីណាដែលមនុស្សគួរឱ្យគោរព បានសន្មតស្គាល់អ្វីដែលល្អ បានធ្វើការយល់ព្រម ឬគាំទ្រការឃោសនា និងគាំទ្រគោលបំណងនៃការឃោសនានោះ។
មនុស្សមានជីវភាពសាមញ្ញ ៖ គឺនៅទីណាដែលការឃោសនាទាក់ទងដល់ “មនុស្សសាមញ្ញ ដែលក្នុងវប្បធម៌ខ្លះត្រូវបានគេគោរពចូលចិត្ដ”។
ការរៀបចំជើងព្រួលជាមុន ៖ គឺនៅកន្លែងណាដែលព័ត៌មានខ្លះត្រូវបានជ្រើស រើសដោយយកចិត្ដទុកដាក់ ដោយគាំទ្របញ្ហាតែមួយជ្រុងត្រូវបានផ្សព្វផ្សាយដោយចាប់បង្ខំតាមដែលអាច។
ទំនោរពេញនិយម ៖ គឺនៅទីណាដែលមនុស្សភាគច្រើនសន្មតថាត្រឹមត្រូវជានិច្ច គេគួរតែចូលរួម ឬគាំទ្រ។
ខ.ការប្រើប្រាស់អ្នកឯកទេសដោយងងឹតងងុល 
ការប្រើប្រាស់អ្នកឯកទេស ដោយគ្មានការត្រួតពិនិត្យ រិះគន់ពីអ្វីដែលតំណាង​ឱ្យ ឬជំរុញ គឺគ្មាន
លក្ខណៈវិទ្យាសាស្ដ្រទេ វាមិនមែនជាវិធីបែបទស្សនវិជ្ជាឡើយ ក្នុងការសម្រេច ឬទទួលបានពុទ្ធិ។ ការទទួលស្គាល់អ្នកឯកទេសដោយគ្មានការរិះគន់គេហៅថា ឯកទេសនិយម ដែលគេជឿជាក់ថា ពុទ្ធិធានាបាន ឬមានតម្លៃតាមរយៈអ្នកឯកទេស។ ពេលមនុស្ស ម្នាក់ទទួលស្គាល់អ្នកឯកទេសដោយគ្មានការរិះគន់ គេឈប់មានការខិតខំ ឯករាជ្យដើម្បីស្វែងរកអ្វីពិត ឬមិនពិតទៀតហើយ។

គ. ឯកទេសនិយម 

មានចំណុចខ្សោយ និងគ្រោះថ្នាក់ ដែលអ្នកប្រើប្រាស់គួរតែយល់ច្បាស់។ ចំណុចខ្សោយខាងក្រោមនេះត្រូវបានគេគូសបញ្ជាក់ដោយ Titus និង Smith
១.ក្នុងឋានៈជាឥរិយាបថមួយ ត្រួតត្រាឯកទេសនិយម មានបំណងរារាំងការរីកចម្រើន និងជំនួសឱ្យការគិត និងស៊ើបអង្កេតបន្ថែម។
២.ពេលអ្នកឯកទេសមិនយល់ស្រប ឬមានជម្លោះក្នុងខណៈដែលវាប្រព្រឹត្ដ ឡើងជាញឹកញាប់ យើងចាកផុតពីភាពច្របូកច្របល់បាន លុះត្រាតែយើងមានប្រភព ផ្សេងទៀត ដើម្បីងាកទៅរក។
.យើងហាក់ដូចជាវង្វេងដោយកិត្យានុភាពនៃអ្នកឯកទេសរបស់យើង និងមិនយល់ពីវាពេលគេនិយាយ ទៅក្រៅក្របខ័ណ្ឌសមត្ថភាពរបស់ខ្លួន។
៤.យើងអាចវង្វេងដោយប្រការថា ជំនឿមួយស្ថិតស្ថេរនិងសុះសាយ។
កម្លាំងជំរុញនិងទម្លាប់ ជាមនុស្សជាតិយើងជះឥទ្ធិពលលើកម្លាំងជំរុញ ពោលគឺយើងត្រូវជំរុញ ឱ្យមានប្រតិកម្មឆាប់រហ័សចំពោះរំញោចខាងក្រៅដោយគ្មានគំនិតញាណ។ យើងក៏មានបំណងធ្វើ អំពើចេញផុតពីទម្លាប់ មានន័យថា ជាវិធីធម្មតាដែលយើងធ្វើ ជាពិសេសក្នុងស្ថានភាពដែលធ្លាប់ស្គាល់ ខណៈដែលទម្លាប់មានផលប្រយោជន៍ក្នុងការយកចិត្ដទុកដាក់ ភាពដោយឡែកប្រចាំថ្ងៃរបស់ជីវិតវាមិនបានជួយ និងជួនកាលរារាំងយើងប្រឈមមុខជាមួយស្ថានភាពថ្មី និងមិនធ្លាប់ស្គាល់ទៀតផង។ កំហុសឆ្គងក្នុងការពិចារណា កំហុសឆ្គងមួយ គឺការអះអាងបោកបញ្ឆោតមួយ ពី​ព្រោះថា វាហាក់ដូចជាមានលក្ខណៈជាការសន្និដ្ឋាន ប៉ុន្ដែជាការពិតវាមិនមានល​ក្ខ​​ណៈ​​សន្និដ្ឋានទេ។ មានកំហុសឆ្គងមួយចំនួន ដែលជួនកាលគេប្រមូលផ្ដុំជាពីរប្រ​ភេទ៖
-កំហុសផ្លូវការ ឬកំហុសខាងភាសា ដែលផ្អែកលើរចនាសម្ព័ន្ធ ឬអះអាង មិនប្រែប្រួល ដូចជា កំហុសទាក់ទងទៅនឹងការសម្ដែងជាពាក្យសម្ដី ឬរំលោភលើភាសា។ ឧទាហរណ៍ ​៖ ប្រភេទកំហុសឆ្គងនេះដូចជា ពេលគេអះអាងថា រោមសត្វភ្លឺ ហើយភ្លឺមានពីព្រះអាទិត្យ ដូច្នេះរោមសត្វនេះភ្លឺ គឺមកពីព្រះអាទិត្យ។
-កំហុសខាងឯកសារ ដែលជាកំហុសផ្អែកលើខ្លឹមសារនៃការអះអាង ដូចជា កំហុស ឬភ័ស្ដុតាង ខ្វះខាត ឬការប្រើប្រាស់មនោសញ្ចេតនាជំនួសឡូស៊ិក។ ការធ្វើឱ្យមានភាពជាទូទៅដោយផ្អែកលើភ័ស្ដុតាងគ្រប់គ្រាន់ អាចជាឧទាហរណ៍នៃប្រភេទកំ​ហុសក៏ថាបាន។ (សៀវភៅទស្សនវិជ្ជាខ្លូត ធីតា)

No comments

Powered by Blogger.