Header Ads

Header ADS

ជីវប្រវត្តសង្ខេប ព្រះឧត្តមមុនី ម៉ែន ទួន

 

 ព្រះឧត្តមមុនី ម៉ែន ទួន ជាទីប្រឹក្សាផ្ទាល់នៃសម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស-     ប្រសូតថ្ងៃ អង្គារ៍ ១៣រោជ ខែជេស្ឋ ឆ្នាំរោង ព.ស.២៤៤៦ គ.ស.១៩០១ ភូមិកណ្តោល ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម-     ញោមប្រុសនាម ព្រាប ម៉ែន  ញោមស្រីនាម យ៉ោក យាប់ មានបងប្អូន៥នាក់ សម្តេចជាកូនពៅ-     កាលវ័យកុមារ បានចូលទៅសិក្សាចំណេះវិជ្ជាពីសំណាក់ព្រះគ្រូចៅអធិការព្រះនាម គង់ ក្នុងវត្តឥន្ទរង្សី មៀន ស្ថិតនៅក្នុងភូមិមៀន ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម-     បានបួសជាសាមណេរ និងភិក្ខុភាវ ក្នុងសំណាក់ព្រះគ្រូចៅអធិការវត្តឥន្ទរង្សី មៀន ដដែល-     និមន្តទៅសិក្សាព្រះបរិយត្តិធម៌ ពីសំណាក់ព្រះគ្រូ គឹម ឡាយ វត្តក្រូចសើច ក្បាលកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រយៈពេល៥វស្សា-     ព.ស.២៤៧៨ គ.ស.១៩៣៣ ពុទ្ធបរិស័ទចំណុះជើងវត្តពោធិជ័យរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននិមន្តសម្តេចធ្វើជាចៅអធិការវត្ត-     ព.ស.២៤៩៤ គ.ស.១៩៤៨ សម្តេចត្រូវបានតែងតាំងជាព្រះវិន័យធរស្រុក-     ព.ស.២៤៩៧ គ.ស.១៩៥២ សម្តេចត្រូវបានតែងតាំងជាអនុគណស្រុក-     ព.ស.២៥០៥ គ.ស.១៩៦៤  សម្តេចត្រូវបានតែងតាំងជា ព្រះនាគមុនី មេគណខេត្តកំពង់ចាម-     ព.ស.២៥៣៥ គ.ស.១៩៩៤ សម្តេចត្រូវបានតែងតាំងជាព្រះឧត្តមមុនី-      ព.ស.២៥៣៦ គ.ស.១៩៩៥ សម្តេចត្រូវបានតែងតាំងជាសម្តេចកិត្តិយស-     សម្តេចបានអនិច្ចធម្មនៅថ្ងៃ ១៣រោជ ខែស្រាពណ៍ ព.ស.២៥៤៦ ត្រូវនឹងថ្ងៃទី០៥ កញ្ញា ២០០២ ព្រះជន្មាយុ ១០២ វស្សា នៅក្នុងវត្តឥន្ទខីណារាម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយក៏បានដង្ហែរព្រះសព មកតម្កល់ក្នុងវត្តខេមវ័ន(បឹងស្នាយ)


No comments

Powered by Blogger.