Header Ads

Header ADS

ប្រវត្តិព្រះពុទ្ធសាសនាដោយសង្ខេប


ព្រះពុទ្ធសាសនាមានប្រភពនៅប្រទេសឥណ្ឌា ដែលមានព្រះអង្គម្ចាស់ សិទ្ធត្ថ ជាស្ថានិក។ ព្រះសិទ្ធត្ថជាព្រះរាជបុត្ររបស់ព្រះបាទ សិរីសុទ្ធោទនៈ ព្រះមហាក្សត្រនៃនគរកបិលព័ស្ដ និងព្រះនាង សិរិមហាមាយាទេវី។ ទ្រង់បដិសន្ធិនៅក្នុងសក្យត្រកូលនាថ្ងៃព្រហស្ថត្ថិ៍ ពេញបូរមី ខែអាសាធ ឆ្នាំរកា។ ទ្រង់ប្រសូត្រនាថ្ងៃសុក្រ ពេញបូរមី ខែពិសាខ ឆ្នាំច មុនពុទ្ធសករាជ៨០ឆ្នាំ នាបុព្វណ្ហសម័យ ក្នុងលុម្ពិនីឧទ្យាន ដែលនៅចន្លោះនគរទាំងពីរគឺ កបិលព័ស្ដ និងទេវទហ។ ទ្រង់បានរៀបអភិសេកជាមួយនឹងខត្តិយកញ្ញាព្រះនាម ពិម្ពាយសោធរា ជាអគ្គមហេសី នៅឆ្នាំឆ្លូវ និងមានបុត្រមួយអង្គព្រះនាម រាហ៊ុល ដោយសេចក្ដីនឿយណាយនឹងរាជសម្បត្តិ និងកាមគុណ ព្រះអង្គបានលះបង់របស់បលិពោធទាំងអស់នោះ ហើយក៏យាងសាងព្រះផ្នួសក្នុងវេលាមជ្ឍឹមយាម(កណ្ដាលអាធ្រាត) នាថ្ងៃព្រហស្បត្ថិ៍ ពេញបូរមី ខែអាសាឍ ឆ្នាំថោះ ក្នុងព្រះជន្មាយុ ២៩ ព្រះវស្សា។ ក្រោយពីបានសាងនេក្ខមកិច្ច និងប្រព្រឹត្តទុក្កិរិយា៦វស្សាមក ទ្រង់បានសម្រេចពោធិញាណ នៅថ្ងៃពុធ ពេញបូរមី ខែពិសាខ ឆ្នាំរកា ក្នុងជន្មាយុ ៣៥វស្សានាព្រៃឥសិបតនមិគទាយវ័ន មុនពុទ្ធសករាជ៤៥ឆ្នាំ។ បន្ទាប់ពីបានត្រាស់ដឹងមក ទ្រង់បានបំពេញនូវពុទ្ធកិច្ចដោយមិនដាក់ធុរៈទេគឺ៖
១. បុព្វណ្ហស័យ         វេលាព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២. សាយណ្ហសម័យ   វេលាថ្ងៃរសៀល ទ្រង់ប្រទានធម៌ទេសនា
៣. បទោសសម័យ    វេលាព្រលប់ ទ្រង់ប្រទានឱវាទដល់ភិក្ខុ
៤. អឌ្ឍរត្តសម័យ      វេលាអាធ្រាត ទ្រង់ដោះប្រស្នាទេវតា
៥. បច្ចូសសម័យ       វេលាទៀបភ្លឺ ទ្រង់ប្រមើលមើលឧបនិស្ស័យ
នៅថ្ងៃពេញបូរមី ខែមាឃ ឆ្នាំរកា នាព្រៃឫស្សី មានការប្រជុំសាវ័ក ហើយទ្រង់សម្ដែងឱវាទបាតិមោក្ខ និងតែងតាំងអគ្គសាវ័កឆ្វេង ស្ដាំ។  លុះដល់ថ្ងៃពេញបូរមី ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ទ្រង់បានដាក់អាយុសង្ខារ ហើយ៣ខែក្រោយមកទ្រង់បានយាងចូលនិព្វាន្តនៅថ្ងៃអង្គារ៍ ពេញបូរមី ឆ្នាំម្សាញ់ បញ្ចស័ក វេលាព្រឹកព្រាងស្វាងរស្មី ក្នុងព្រៃសាលវ័នចន្លោះដើមសាលព្រឹក្សទាំងគូរនាក្រុងកុសិនារា។

No comments

Powered by Blogger.