អរិយសច្ច
តាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ
១- សេចក្តីទុក្ខ មានពិត
២- សេចក្តីទុក្ខ កើតមកពីតណ្ហា
៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់
៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។
ពាក្យ (បាលី=សច្ចៈ) (សំស្រ្កឹត=សត្យ) មានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច ៤ មិនគាំទ្រការអះអាងតាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច ៤ នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។
តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទគ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ
១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ ២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ ៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ ៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។ វែងឆ្ងាយទៀត ការបកស្រាយខ្លះ នៃធម្មចក្កប្បវត្តនសូត្រ មានសេចក្តីពន្យល់ន័យ អំពីអរិយសច្ច៤ ចំណែកខ្លះទៀត គ្មានការពន្យល់ន័យទេ ។ ឧទាហរណ៍ ដូចជាការ បកស្រាយរបស់សវ៌ាស្តិវាទ បង្ហាញសច្ចៈថាជាទ្រឹស្តី ប្រើក្នុងវិធីសមាធិផ្សេងៗ ហើយ គ្មានសេចក្តីពន្យល់ន័យទេ ។ ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែដោយ អានស៊ីគៅ អរិយសច្ច៤មានឲ្យ ការពន្យល់ន័យៈ
១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។
២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។ ៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។
៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។

ក្នុងព្រះពុទ្ធសាសនា ទ្រឹស្តីអរិយសច្ចៈ គឺជាទ្រឹស្តីកំពូលមួយ ។ អរិយសច្ចៈ មានន័យថា សេចក្តី ពិតដ៏ប្រសើរ ដ៏ខ្ពង់ខ្ពស់ ។ អរិយសច្ចៈ ដែលព្រះពុទ្ធបានពិចារណាមានបួនប្រការ ហៅថា ចតុរា អរិយសច្ចៈ
១- ទុក្ខអរិយសច្ចៈ
២- សមុទយអរិយសច្ចៈ
៣- និរោធអរិយសច្ចៈ
៤- មគ្គអរិយសច្ចៈ ។
១.ទុក្ខអរិយសច្ចៈ : គឺជាសេចក្តីទុក្ខពិតដែលកើតមានដល់មនុស្សសត្វគ្រប់រូប ហើយពុំអាចចៀស ផុតឡើយគ្រាន់តែខុសគ្នាត្រង់អ្នកខ្លះមានទុក្ខតិច អ្នកខ្លះទៀតមានទុក្ខច្រើនប៉ុណ្ណោះ ។ ទុក្ខ របស់មនុស្សមានបួនធំៗគឺ :
– ជាតិទុក្ខ : ទុក្ខព្រោះមានកំណើតតាំងពីផ្ទៃម្តាយមកម្ល៉េះ
– ព្យាធិទុក្ខ : ទុក្ខព្រោះមានជំងឺផ្សេងៗមកបៀតបៀន
– ជរាទុក្ខ : ទុក្ខព្រោះចាស់ ជរា ទ្រុឌទ្រោម
– មរណទុក្ខ : ទុក្ខព្រោះសេចក្តីស្លាប់ឈានចូលមកដល់ មានការឈឺចាប់ ឬ មានការពិបាកខ្លាំងមុនពេលស្លាប់ ។
២. សមុទយអរិយសច្ចៈ : គឺជាសចក្តីពិតដែលកើតឡើងមកអំពីហេតុ ឬមានឫសគល់យ៉ាងពិត ប្រាកដ ។ ឯហេតុដែលនាំឲ្យមានទុក្ខមានធំៗពីរគឺ :
ក/ ទុក្ខព្រោះអវិជ្ជា ដោយអវិជ្ជាគឺ ជាសេចក្តីល្ងង់ខ្លៅ ឬ មិនដឹង មិនយល់នូវហេតុដែលនាំឲ្យកើតទុក្ខ ។ អវិជ្ជានេះនាំឲ្យកើតមានតណ្ហាឡើង ។
ខ/ ទុក្ខព្រោះតណ្ហា ដោយតណ្ហាគឺជាសេចក្តីស្រេកឃ្លានសេចក្តីប្រាថ្នាសេចក្តីលោភលន់ ចង់មាន ចង់បានអ្វីៗគ្រប់បែបយ៉ាង មិនចេះឆ្អែតមិនចេះចប់ ។ តណ្ហាជាប្រភព ឬជាឫសគល់ចម្បងដែលនាំឲ្យកើតទុក្ខគ្រប់ប្រការ ហើយនាំឲ្យមានកំណើតថ្មីបន្តគ្នាមិនដាច់ ។
៣- និរោធអរិយសច្ចៈ : គឺការរួចស្រឡះ ឬ ការរំលត់ទុក្ខជាសេចក្តីពិត ។ ព្រះពុទ្ធទ្រង់សម្តែងថា ទីដែលរួចចាកផុតទុក្ខ គឺនិព្វាន ។ ដើម្បីរំលត់ឲ្យបានអស់រលីងនោះ យើងត្រូវបំបាត់អវិជ្ជា រំលីងឫសគល់នៃទុក្ខ គឺបំបាត់អវិជ្ជា និងរំលាយតណ្ហា។
នៅក្នុងព្រះពុទ្ធសាសនា ដើម្បីធ្វើការរំលត់ទុក្ខ គឺត្រូវប្រតិបតិ្តដូចខាងក្រោម :
៤- មគ្គអរិយសច្ចៈ : គឺជាផ្លូវ ឬ មធ្យោបាយនាំឲ្យផុតចាកទុក្ខ គឺសេចក្តីពិត ។ ដើម្បីរំលត់ទុក្ខ ហើយទៅដល់និព្វាន ព្រះពុទ្ធបានបញ្ជាក់ថា ការប្រកាន់យកផ្លូវកណ្តាល ហើយប្រកាន់ប្រតិបត្តិយ៉ាងខា្ជប់ខ្ជួននូវមគ្គទាំង ៨ នោះគឺ :
+សម្មាទិដ្ឋិ : ការយល់ឃើញត្រូវ គឺការយល់ឃើញពិតនូវសភាវធម៌ទាំងពួង
+សម្មាសង្កប្ប : ការត្រិះរិះត្រូវ គឺការត្រិះរិះក្នុងការមិនព្យាបាទ មិនបៀតបៀន ចំពោះមនុស្សសត្វទូទៅ ។ ការត្រិះរិះត្រឹមត្រូវនាំឲ្យមនុស្សជួបនូវផលល្អ និងទទួលបាននូវសេចក្តីសុខចម្រុងចម្រើន ។
+សម្មាវាចា : ការនិយាយត្រឹមត្រូវ គឺការប្រើពាក្យសម្តីត្រឹមត្រូវ វៀរចាកការប្រព្រឹត្តិអាក្រក់ ដោយការនិយាយស្តីបួនយ៉ាង :
៙ មុសាវាទ ពាក្យមិនពិត ឬ និយាយកុហក
៙ បិសុនាវាទ ពាក្យនិយាយស៊កសៀតញុះញង់បំបែកបំបាក់
៙ ផរុសវាទ ពាក្យជេរប្រទេច តិះដៀលដៀមដាម
៙សម្ផសប្បវាទ ពាក្យឡេះឡោះក្លែងសើចលេងឥតប្រយោជន៍
+សម្មាកម្មន្ត គឺជាទង្វើត្រឹមត្រូវ ការងារត្រឹមត្រូវ គឺប្រព្រឹត្តល្អ វៀរចាកកាយទុច្ចរិតបីយ៉ាង :
– បាណ (ការសម្លាប់សត្វមានជីវិត)
– អទិន្ន (ការលួចទ្រព្យអ្នកដទៃ)
– កាមេ(ការប្រព្រឹត្តិខុសតាមផ្លូវកាម ឬរួមភេទជាប្តីប្រពន្ធ កូនអ្នកដទៃដែលមានគេហួងហែងថែរក្សា) ។
+សម្មាអាជីវ : គឺការប្រកបរបរទទួលទានត្រឹមត្រូវ គឺវៀរចាកការចិញ្ចឹមជីវិតខុសគន្លងធម៌ ដូចជា លួច ប្លន់ ទ្រព្យសម្បត្តិអ្នកដទៃ និងធ្វើជំនួញខុសច្បាប់រដ្ឋ និងច្បាប់ប្រពៃណីជាដើម ។
+សម្មាវាយាម : គឺការព្យាយាមត្រឹមត្រូវ គឺការព្យាយាមខាងផ្លូវចិត្តគំនិត ដូចជាការការពារមិនឲ្យមានអំពើបាប ឬ អកុសលដែលនាំឲ្យមានភាពសៅហ្មងក្នុងសន្តានចិត្ត ។
+សម្មាសតិ : គឺការភ្ញាក់រលឹកត្រឹមត្រូវ ( ឬ ការនឹកឃើញត្រឹមត្រូវ ការចងចាំបានល្អ) និងដឹងខ្លួនជានិច្ច ។ សតិល្អ ប្រៀបដូចជាឆ្មាំទ្វារដ៏ល្អក្នុងការឃ្លាំមើល និងការពារកុំឲ្យគ្រឿងវិញ្ញាណមាន : ភ្នែក ត្រចៀក អណ្តាត ច្រមុះ កាយទទួលអារម្មណ៍អាក្រក់បាន ។
+សម្មាសមាធិ : ការធ្វើសមាធិត្រឹមត្រូវ គឺការចម្រើនភាវនា ដើម្បីតម្កល់ចិត្តឲ្យនឹងមិនឲ្យរវើរវាយ អណ្តែតអណ្តូង ពោលគឺតាំងចិត្តឲ្យស៊ប់ក្នុងអារម្មណ៍តែមួយ ។
ផ្លូវ ឬ មធ្យោបាយទាំងប្រាំបីខាងលើនេះ បង្រួមបានដល់(សីល សម្មាធិ បញ្ញា) ៕
No comments
Post a Comment