Header Ads

Header ADS

មហាភូតរូប ៤

មហាភូតរូប៤ កែប្រែ នៅក្នុងអត្ថបទនៃគម្ពីរធម៌ មហាភូតរូប៤ សំដៅយកធាតុទាំងពីរផ្នែក ខាងក្រៅកាយ ដូចជាទន្លេ និងខាងក្នុងកាយដូចជាឈាម ។ ធាតុទាំងនេះមានដូចតទៅៈ ធាតុដី (បឋវីធាតុ) ធាតុដីក្នុងកាយមាន២០ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀន តូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល ។ ធាតុទឹក (អាបោធាតុ) ធាតុទឹកក្នុងកាយមាន១២ ប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ។ អាការៈ៣២ គឺធាតុដី២០ និងធាតុទឹក១២ កាយទាំងមូលរបស់មនុស្ស ។ ធាតុភ្លើង (តេជោធាតុ) ធាតុភ្លើងមាន៤ ១- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅសព្វ (សន្តប្បតិ) ២- ភ្លើងដែលញ៉ាំង កាយឲ្យចាស់គ្រាំគ្រា (ជរិយតិ) ៣- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅរោលរាល (បរិឌយ្ហតិ) ៤- ភ្លើងដែលញ៉ាំងអាហារ ឲ្យទ្រោមទៅដោយល្អ (សម្មាបរិណាមំគច្ឆតិ) ។ (សៀវភៅបឋមវិបស្សនា៣១៨ ដោយព្រះធម្មាចារ្យ ភិក្ខុសំប៊ុនធឿន) ។ ធាតុខ្យល់ (វាយោធាតុ) ធាតុខ្យល់មាន៦ ១- ខ្យល់ដែលផាត់ឡើងទៅលើ (ឧទ្ធង្គមាវាតា) ២- ខ្យល់ដែលផាត់ទៅខាងក្រោម (អធោគមាវាតា) ៣- ខ្យល់ដែលផាត់នៅខាងក្រៅពោះវៀន (កុច្ឆិសយាវាតា) ៤- ខ្យល់ដែលផាត់នៅខាងក្នុងពោះវៀន (កោដ្ឋាសយាវាតា) ៥- ខ្យល់ដែលផាត់ផ្សាយ ទៅសព្វសព៌ាង្គកាយ (អង្គមង្គានុសារិនោវាតា) ៦- ខ្យល់ដកដង្ហើមចេញចូល (អស្សាសបស្សាសាវាតា) ។ (សៀវភៅបឋមវិបស្សនា៣១៩) ។ មហាភូត៤ បើរាប់រៀបដោយពិស្តា មាន៤២អាការៈគឺ ធាតុដី២០ ធាតុទឹក១២ ធាតុភ្លើង៤ និងធាតុខ្យល់៦ ។ ធាតុទាំង៤នេះ រាប់ជារូបធំ ឬរូបសំខាន់ ដែលមិនអាស្រ័យដោយរូបដទៃ (នោឧបាទា) មានន័យថា មិនអាចបំបែកអាតូម បន្តទៀតបានទេ ។ ពិតមែនតែមិនអាស្រ័យ ដោយរូបដទៃ មិនមែនមានន័យថា មហាភូតមិនប្រកបដោយ បច្ច័យនោះឡើយ ។ ដូច្នេះដូចជាក្នុងអដ្ឋកថាវិសុទ្ធិមគ្គទី៥ ធាតុនិមួយៗនៃមហាភូត មានធាតុ៣ទៀតជាហេតុជិត ។ ធាតុទី៥ និងធាតុទី៦ កែប្រែ ជាបន្ថែមលើមហាភូតរូប៤ខាងលើ ជួនកាលគេរកឃើញ ធាតុ២ផ្សេងទៀត នៅក្នុងគម្ពីរបាលីៈ អាកាសធាតុ ប្រហោងក្នុងកាយ ដូចជារន្ធត្រចៀក រន្ធច្រមុះ ប្រហោងមាត់ ទ្វារលាមក ។ល។ វិញ្ញាណធាតុ ដែលរាប់ថាជាបរិសុទ្ធ និងមានពន្លឺ (បរិសុទ្ធំបរិយោទាតំ) សម្រាប់សំគាល់វេទនារម្មណ៍ ជាសុខ ទុក្ខ ឬឥតសុខឥតទុក្ខ ហើយនិងការកើត និងរលត់នៃផស្សៈ ដែលវេទនារម្មណ៍អាស្រ័យលើ ។ តាមអភិធម្មបិដក អាកាសធាតុត្រូវរាប់បញ្ចូល ទៅក្នុងពួកឧបាទាយរូប (ដែលអាស្រ័យនឹងមហាភូត) ។ លក្ខណ៍របស់សម្ផស្ស មិនមែនវត្ថុធាតុ កែប្រែ រូបមានន័យថាមានលក្ខណ៍ និងសំគាល់បានដោយវិញ្ញាណ ឧទាហរណ៍ ដូចជារបស់ដែលពាល់ត្រូវ ដោយកាយផង ដឹងបានដោយវិញ្ញាណផង ។ រូបមិនដែលជាអ្វីមួយ ដែលគេអាចធ្វើ ឲ្យឃ្លាតចេញអំពីការដឹង ប្រភេទណាមួយដែល គ្មានសំអាងលើការពិសោធន៍ វាមិនស្របគ្នានឹងអត្ថបទ ក្នុងព្រះពុទ្ធសាសនាជំនាន់ដើមទេ ។ រូបមិនមែនជាគ្រឹះ ឬវត្ថុធាតុ ដែលមានការដឹង (ដោយវិញ្ញាណ) ជាលក្ខណៈទេ ។ រូបនេះមានការដឹង តាមផ្លូវកាយជាកិច្ចរបស់វា ក្នុងគំនិតរបស់ អ្នកពុទ្ធនិយមជំនាន់ដើម ។ រូបសំគាល់ដោយមុខងាររបស់វា មិនមែនដោយវាជាអ្វីនោះឡើយ ។ ដូច្នេះមហាភូត៤ គឺជាគំនិតអរូបី ដែលទាញយក អំពីផ្នែកនៃវិញ្ញាណ ។ វាត្រូវចាត់ចូលទៅក្នុង ប្រភេទនៃសម្ផស្ស ហើយមិនមែនជាសម្ភារនិយម បែបទស្សនវិជ្ជាទេ ។ វាមិនមានន័យថា ជារូបធម៌ខាងក្រៅ ដែលមិនអាស្រ័យនឹងវិញ្ញាណ នោះឡើយ ។ ការប្រើក្នុងការរំដោះទុក្ខ កែប្រែ ក្នុងគម្ពីរព្រះពុទ្ធសាសនា មហាភូត៤ត្រូវយកមកប្រើ ដើម្បីបំភ្លឺអំពី គំនិតនៃសេចក្តីទុក្ខហើយនិងជាអារម្មណ៍ របស់សមាធិ ។ គម្ពីរជំនាន់ដើមបង្អស់ ពន្យល់ថា មហាភូតរូប៤ជារបស់រឹង របស់រាវ របស់កំដៅ របស់ចលនា ដែលដឹងដោយវិញ្ញាណ ។ ចំណាត់ថ្នាក់ថាជាដីទឹកភ្លើងនិងខ្យល់ ជាការហៅជាអរូបី- ជាជាងសំដៅយករូប ដែលមានពិត គេពិនិត្យមើល ថាតើរបស់មានរូប គេដឹងដោយវិញ្ញាណ ដឹងដោយស្ទាប ស្គាល់ដោយវិញ្ញាណ យ៉ាងដូចម្តេច? ។ ការយល់ដឹងអំពីទុក្ខ កែប្រែ ទំនាក់ទំនងនៃមហាភូត៤ ទៅនឹងសេចក្តីទុក្ខ ក្នុងផ្នែកពុទ្ធនិយម កើតឡើងដោយៈ មហាភូត៤ជាចំណែក ធំជាងគេរបស់រូប (rūpa) រូបជាខន្ធទី១ ក្នុងខន្ធ៥ (khandhas) បញ្ចក្ខន្ធជាមូលដ្ឋាន ខ្ពស់បង្អស់នៃសេចក្តីទុក្ខ ក្នុងអរិយសច្ច៤ ។ ទំនាក់ទំនងខាងលើនេះ អាចបង្ហាញជាគំនូសបំព្រួញ តាមបែបបដិលោម (បញ្ច្រាស់) ដូចខាងក្រោមៈ អរិយសច្ច៤ => សេចក្តីទុក្ខ => បញ្ចក្ខន្ធ => រូប => មហាភូត៤ ដូច្នេះ ការយល់ច្បាស់អំពីមហាភូត មានគុណប្រយោជន៍ ដើម្បីយល់ជ្រៅទៅក្នុង អរិយសច្ចៈរបស់ព្រះពុទ្ធ ។ អារម្មណ៍របស់សមាធិ កែប្រែ ក្នុងមហាសតិប្បដ្ឋានសូត្រ (ទីឃនិកាយ២២) ក្នុងការរាប់រៀប អំពីបច្ចេកទេសនៃ ការធ្វើកាយាសមាធិ ព្រះពុទ្ធបានពន្យល់ថាៈ “...ដូចគ្នានឹងអ្នកសម្លាប់គោ ហើយនឹងសិស្ស របស់អ្នកសម្លាប់គោ កាលបានសម្លាប់គោហើយ ទៅអង្គុយនៅចំផ្លូវបំបែក រំលែកសាច់គោ ជាចំណែកតូចៗ មានឧបមាដូចម្តេចម៉ិញ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង... ក្នុងន័យនៃធាតុថាៈ ក្នុងកាយនេះមាន ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ។ ភិក្ខុនោះនៅពិចារណា អំពីកាយ ជាកាយខាងក្នុង ដូច្នេះឯង...” ។ ក្នុងបញ្ជីកម្មដ្ឋាន៤០ (អារម្មណ៍របស់សមាធិ) ដ៏ល្បីនៃគម្ពីរវិសុទ្ធិមគ្គ មហាភូតចុះក្នុងបញ្ជី ជាកម្មដ្ឋានទី៤ដំបូង ។ លោក B. Alan Wallace ប្រៀបធៀបការបដិបត្តិ នៃ”ចូលរួមនឹង គ្រឿងសម្គាល់ចិត្ត” ក្នុងថេរវាទ ទៅនឹងការបដិបត្តិក្នុងមហាមុទ្រ និង Dzogchen នៃ “រក្សា ចិត្តលើភាពមិនមែនជាគំនិត” ដែលសំដៅយក ការផ្ចង់ស្មារតី លើធម្មជាតិនៃចិត្ត ។

No comments

Powered by Blogger.