Header Ads

Header ADS

កាលិកមាន​ បួន


កាលិក មានន័យថារបស់ដែលកើតឡើងតាមកាម ​រឺវត្តុដែលប្រើប្រាស់ បានតាមកាលវេលា

កាលិកមាន​ បួនគឺ៖

១.យាវកាលិក វត្ថុដែលព្រះសម្មាសម្ពុទ្ធ 

ទ្រង់បញ្ញត្តិ ឲ្យភិក្ខុបរិភោគបានតាំងពីរ

អរុណរះ រហូតដល់ថ្ងៃត្រង់  គឺសម្ដៅភោជន​ ៥ យ៉ាងគឺ៖    ឱវាទនោ​ បាយ១  កុម្មាសោ នំកុម្មាស១  សត្តនំក្រៀម១ មច្ឆា ត្រី១    មំស សាច់១ លើកលើងតែអកប្បិយមំស ១០យ៉ាង។  ព្រះពុទ្ធទ្រង់អនុញ្ញាតិអកប្បិយភូមិ ៤ យ៉ាងគឺ៖
Ø  ឧស្សាវនន្តិកា      កប្បិយភូមិដែលភិក្ខុដែល ភិក្ខុសង់ឡើងដោយខ្លួនឯង ។Ø  គោនិសាទិកា​       កប្បិយភូមិដូចរោងនៃគោ ។Ø  គហបតិកា        កប្បិយភូមិដែលគ្រហស្ថកសាង ។Ø  សម្មតិកា            កប្បិយភូមិដែលសង្ឃសន្មត់ ។កប្បិយភូមិនេះ ទ្រង់អនុញ្ញាតិឡើងបញ្ជៀសអាបត្តិទុក្កដនៃភិក្ខុ ។
២.យាមកាលិក បានដល់វត្ថុជាផ្លែឈើ ដែលគេច្របាច់ រឺ គាបរឹតយកទឹកយករសជាតិ 

ដែលភិក្ខុអាចឆាន់បានអស់យប់១ ថ្ងៃមួយ បានដល់ទឹកអដ្ឋបានទាំង ៨ គឺ៖  ផ្លែស្វាយ ១   ទឹកផ្លែព្រីង ១   ទឹកផ្លែចេកមានគ្រាប់ ១  ទឹកចេកតត់គ្រាប់ ១  ទឹកស្រគំ ១  ទឹកផ្លែចាន់ ១  ទឹកមើមនៃជាតិមានប្រលឹតក្រហមឫលីចាំង ១  ទឹកម៉ាកប្រាំង ១លើកលែងតែមហាផល ៩ យ៉ាង មាន៖  ត្នោត ១   ដូង ១   ខ្នុរ ១  ខ្នុរសម្លរ ១  ឃ្លោក ១
ល្ពៅ ១  ត្រសក់ ១  ឳឡឹក ១  ត្រឡាច ១    យាមកាលិកនេះ ភិក្ខុ ទុកឆាន់បាន តែមួយថ្ងៃមួយយប់ បើលើសត្រូវអាបត្តិទុក្កដ ។

៣.សត្តហុកាលិក វត្ថុដែលព្រះពុទ្ធទ្រង់អនុញ្ញាតឲ្យភិក្ខុរបស់កាលវេលា៧ ថ្ងៃវត្ថុជាភេសជ្ជៈសម្រាប់ភិក្ខុបព្វជិតហុផជម្ងឺ ឆាន់បានអស់កាយកំណត់យ៉ាងយូរត្រឹម៧ថ្ងៃ មានភេសច្ជៈទាំង៥គឺ
ទឹកដោះគោរាវ ១   ទឹកដោះគោខាប់ ១      ប្រេង ១​          ទឹកឃ្មុំ ១        ស្ករអំពៅ ១  រួមនិង ភេសជ្ជៈ ក្នុងភេសជ្ជៈខន្ធក នៃគម្ពីរ មហាវគ្គមានច្រើនយ៉ាងគឺ ខ្លាញ់សត្វ ឬសមើម ទឹកចត់របស់ជាតិឈើ ស្លឹកឈើជ័រឈើ អំបិល សាច់និងឈាម សុទ្ធតែត្រូវជាភេសជ្ជៈទាំងអស់រួមទាំង គោរសទាំង ៥ (ល) ។
បញ្ជាក់៖ ពួកភេសជ្ជៈខាងលើដែលជាប់ទាក់ទងដោយទឹកដោះ សប្បិ នវនីត ខ្លាញ់សត្វ 

និងសាច់ឈាមរបស់សត្វលោកសង្គ្រោះចូលក្នុងសត្តាហកាលិកអាចទុកឆាន់បានយ៉ាង

យូរ៧ថ្ងៃ បើហួសត្រូវអាបត្តិទុក្កដ ។ល។
៤.យាវជីវក វត្ថុដែលព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតឲ្យបរិភោគបានដរាបដល់អស់ជីវិតនៃ

ភេសជ្ជៈមិនមានកំណត់កាល ។ វត្ថុដែលប្រើជាភេសជ្ជៈក្រៅអំពីកាលិក៣ខាងលើ 

ចាត់ថាយាវជីកទាំងអស់        ភេសជ្ជៈជាយាវជីក៦ប្រភេទ
១.មូលភេសជ្ជៈ ការយកមើម ឬសជាភេសជ្ជៈ
២.កាសាវភេសជ្ជៈ ការយកទឹកចត់ជាភេសជ្ជៈ
៣. បណ្ណភេសជ្ជៈ ការយកស្លឹកឈើភេសជ្ជៈ
៤. ផលភេសជ្ជៈ ការយកផ្លៃជាភេសជ្ជៈ
៥. ជតុភេសជ្ជៈ ការយកជ័រជាភេសជ្ជៈ
៦. លោណភេសជ្ជៈ ការយកអំបិលជាភេសជ្ជៈ
-  វត្ថុជាយាវកាលិក​ រមែងទាញកាលទាំង៣ មានយាមកាលិកជាដើម នៅក្នុង អំណាចខ្លួនបាន- វត្ថុជាយាវកាលិក រមែងទាញកាលទាំងពីរ មានសត្តហកាលិកជាដើមមកកាន់អំណាចខ្លួនបាន- សត្តាហកាលិក រមែងទាញយាវជីវិតដែលលាយច្រឡំជាមួយនឹងខ្លួនឲ្យមកកាន់អំណាចរបស់ខ្លួនដែរ ។
ថ្ងៃ ព្រហស្បតិ៍ ១៣ កើត​ ខែ មិគសិ ឆ្នាំច សំរិទ្ធិស័ក  ព.ស ២៥៦២
វិន័យបិដក អដ្ឋកាថាភោជនៈវគ្គ វិនយកាលិកកថា ២០/១២/២០១៨


No comments

Powered by Blogger.