Header Ads

Header ADS

របៀប​មើល​ថ្ម​កុំព្យូទ័រ​យួរដៃ​ដល់​ពេលដែល​ត្រូវ​ដូរ​ឬ​នៅ​?

តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា កុំព្យូទ័រ​យួរដៃ​របស់​អ្នក​ប្រើ​កាន់តែ​ឆាប់​ដល់ពេល​សាក​ដែរឬទេ​?



​     ​នេះ​អាចមាន​កត្តា​ច្រើន តែ​រឿង​មួយ​អ្នក​គួរ​ដឹង​នោះ​គឺ​សមត្ថភាព​ថ្ម​កុំព្យូទ័រ​របស់​អ្នក​អន់ថយ​ និង​ប្រើ​ឆាប់​អស់​។ តើ​ធ្វើយ៉ាងណា​ទើប​ដឹងថា​ថ្ម​របស់​អ្នក​នៅ​ល្អ​ឬក៏​ជិត​ខូច​ហើយ​នោះ​?
​    ​ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​មើល​ថ្ម ហើយ​វា​មានតែ​នៅលើ​ប្រព័ន្ធ Windows តែប៉ុណ្ណោះ​។​
​    ​១. ចុច​លើ Start => វាយ​ពាក្យ CMD => បន្ទាប់មកទៀត​ចុច Mouse ខាងស្ដាំ រួច​ជ្រើសរើស Run As Administrator
​    ​២. ពេលចេញ​ផ្ទាំ CMD ហើយ សូម​វាយ​នូវ​ពាក្យ powercfg energy បន្ទាប់មក​រង់ចាំ​មួយ​នាទី​
​    ​៣. ក្រោយពី​ចាំ​មួយ​នាទី​ហើយ វា​នឹង​លោត​នូវ​ទីតាំង​នៃ​របាយការណ៍​ដែល​យើង​បានស្នើ​វា​នោះ​ហើយ​។​


​    ​គួរ​បញ្ជាក់ថា​បើសិនជា​ថ្ម​របស់​អ្នកមាន Capacity ចំនួន 55,000 mWh តែ​របាយការណ៍​ដាក់ថា​នៅពេល​សាក​ពេញ​បានតែ 22,000 ឬ​ផ្សេងៗ​ដែល​មិន​ដូច​ទៅនឹង​ទំហំ​ថ្ម​របស់​យើង អ​ញ្ជឹ​ង​ល្មម​ដល់ពេល​ត្រូវ​ដូរ​ថ្ម​ថ្មី​ហើយ​៕

No comments

Powered by Blogger.