ប្រវត្តរូបសង្ខេបរបស់ព្រះគ្រូ សមាធិធម្ម ស៊ិន ស៊ឹម
ព្រះគ្រូ ស៊ិន ស៊ឹម
ជាព្រះរាជាគណថ្នាក់ចត្វា និងមានស្រុកកំណើតកើតនៅ
ភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅក្នុងត្រកូលកសិករ
។ ញោមប្រុសមានឈ្មោះថា ន ប៉ូយ ញោមស្រីមានឈ្មោះថា ហយ ព្រះគ្រូ ស៊ិន ស៊ឹម គឺជាកូនច្បង(កូនទោល)ម្នាក់ឯង
លោកកើតបានប្រហែលជាង២០ថ្ងៃ ម្ដាយក៏បានទទួលមរណៈភាព។ ក្រោយពេលញោមស្រីរបស់លោកបានមរណកាលទៅ
ញោមប្រុសក៏បានទៅយកប្រពន្ធមួយទៀតបានកូនប្រុសស្រីបីនាក់ ១.ស៊ិន ម៉ិច (ប្រុស) ២.ស៊ិន ម៉ុច
(ប្រុស) ៣.ស៊ិន មឿន (ស្រី)។
កុមារស៊ិនស៊ឹមរស់រានមានជីវិតបានដោយសារ ម្ដាយធំ នឹងម្ដាយមីងដែលគាត់មានកូនខ្ចីដែរនោះហើយក៏បានជួយចិញ្ចឹមដោយការបំបៅដោះរហូតដល់កុមារស៊ិនស៊ឹមធំធាត់ហូបបាយ បបរ បានរស់នៅជាមួយម្ដាយធំ រហូតដល់បានអាយុ១០ឆ្នាំ ហើយឪពុកបាននាំទៅសុំលោកគ្រូចៅអធិការវត្ត កោះប្រាក់ ព្រះនាម ជួប ឲ្យជួយបង្ហាត់បង្រៀនអក្សរ លេខ នព្វន្ត លុះត្រាតែបានចេះចាំទើបព្រះគ្រូចៅអធិការ បានបំបួសកុមារ ស៊ិន ស៊ឹម ជាសាមណេរហើយបានចុះឈ្មោះឲ្យរៀនសាលាពុទ្ធិកបឋមសិក្សាស្ថិតនៅក្នុងវត្តកោះប្រាក់នោះ។ ក្រោយមកទៀត សាមណេរស៊ិនស៊ឹមខំប្រឹងរៀនសូត្រហើយបានប្រឡងជាប់សញ្ញាបត្រ ធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក រហូតដល់បានប្រឡងជាប់សញ្ញាបត្រពុទ្ធិកបឋមសិក្សាសាលាបាលីរង ជាបន្តបន្ទាប់ទៀត ទើបញោមប្រុសបានទៅសុំព្រះគ្រូចៅអធិការវត្តព្រះនាម ជួប ព្រោះគ្រូត្រូវជាព្រះឧប្បជ្ឈាផងហើយបានបំបួសសាមណេរ ស៊ិន ស៊ឹម ឲ្យឡើយបានបួសជាភិក្ខុភាវចាប់តាំងពីពេលនឹងមករហូត។ ក្រោយមកពេលដែលលោកបានឧប្បសម្បទាជាភិក្ខុហើយ ឧបាសកឧបាសិកាចំណុះជើងវត្តកោះគល់បានឲ្យលោកតាអាចារ្យ នឹង គណកម្មការវត្តនិម្តលោកមកគង់ចាំព្រះវស្សានៅក្នុងវត្តកោះគល់រហូតមកដល់ឆ្នាំ ១៩៧៥ ខ្មែរក្រហមវាយឈ្នះលន់ណុលកាន់កាប់ប្រទេសបានទាំងស្រុងនៅឆ្នាំ ១៩៧៦ ពេលនោះមេដឹកនាំខ្មែរក្រហម ប៉ុល ពត បញ្ជាឲ្យផ្សឹកព្រះសង្សទូងទាំងប្រទេសកម្ពុជា។ លោកគ្រូ ស៊ិន ស៊ឹម បានមករស់នៅជាមួយក្មួយ នៅក្នុងភូមិកោះប្រាក់វិញក្នុងឆ្នាំ ១៩៧៩ រណសិសង្រ្គោះជាតិវាយរុំលុំរបបប៉ុលពតឈ្នះ ហើយរដ្ឋត្រូវបំបួសព្រះសង្ឃឡើងវិញ លោកគ្រូ ស៊ិន ស៊ឹម ក៏អញ្ជើញទៅភ្នំពេញដើម្បីបំបួសជាភិក្ខុឡើងវិញ នៅក្នុងពុទ្ធសីមាវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ ក្នុងសំណាក់ព្រះឧប្បជ្ឈាយ៍ដែលនិមន្តមកពីកម្ពុជាក្រោម។ ថ្ងៃក្រោយមក រដ្ឋត្រូវការបំបួសព្រះសង្ឃតាមខេត្តរដ្ឋក៏និមន្តលោកមកគង់នៅវត្តបទុមរតនដីដុះក្រុងកំពង់ចាម ពេលនោះសម្ដេចព្រះសង្ឃរាជបានប្រទានព្រះបរមងាជាព្រះរាជាគណថ្នាក់ចត្វា នឹងជាព្រះឧប្បជ្ឈាយ៍សង្ឃរណសិប្រចាំខេត្តកំពង់ចាម។ រហូតដល់ព្រះគ្រូសមាធិធម្មស៊ិនស៊ឹម សុគតនៅថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំឆ្លូវ ព.ស. ២៥៥៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១០ នៅវេលាម៉ោង០០.២០នាទីអាធ្រាត ក្នុងព្រះជន្មាយុ៩០វស្សា ដោយជរាពាធ។

(ឯកសារបានមកពីឧបាសកបឿ យីន ត្រវជាក្មួយបង្កើតរបស់ព្រះគ្រួ ស៊ិន ស៊ឹម)។
No comments
Post a Comment