Header Ads

Header ADS

រដ្ឋធម្មនុញ្ញ សរសេរ និងរដ្ឋធម្មនុញ្ញមិនសរសេរ

សំណួរ១: ក្នុងរយៈពេល ២២ ឆ្នាំ មកនេះ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ ត្រូវបានរដ្ឋសភាវិសោធនកម្មប៉ុន្មានដងហើយ? បញ្ជាក់ពីកាលបរិច្ឆេទ និងមាត្រាដែលបានវិសោធនកម្មផង? 
     ចាប់តាំងពីព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ រហូតដល់ពេលបច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនេះ ត្រូវបានរដ្ឋសភាវិសោធនកម្មចំនួន ៨ លើក រួចមកហើយ។
លើកទី ១ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៩៤ ពេលនោះវិសោធនកម្មមាត្រា ២៨ 
លើកទី ២ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ១៩៩៩ វិសោធនកម្មមាត្រា ៧៤ 
លើកទី ៣ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០០១ វិសោធនកម្មមាត្រា១៩ និង២៩ 
លើកទី ៤ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០០៤ ធ្វើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ( ត្រង់ចំណុចនេះ នៅមិនទាន់មានការអះអាងច្បាស់នោះឡើយ ព្រោះមានការបកស្រាយផ្សេងៗគ្នាថា មិនមែនជាការវិសោធនកម្មទេ តែជាការបង្កើតបន្ថែម ឯអ្នកច្បាប់ខ្លះទៀតថា ជាការវិសោធនកម្ម ចំណែកខាងស្ថាប័នរដ្ឋសភា ចាត់ទុកការធ្វើច្បាប់រដ្ឋធម្មនុញ្ញបន្ថែមស្មើនឹងវិសោធនកម្ម) 
លើកទី ៥ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០០៥ វិសោធនកម្មមាត្រា ៨៨ និងមាត្រា ១១១ ថ្មី 
លើកទី ៦ នៅថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០០៦ វិសោធនកម្មមាត្រា ៨២ មាត្រា ៨៨ ថ្មី មាត្រា ៩៨ និងមាត្រា ១០៦ ថ្មី 
លើកទី ៧ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០០៨ វិសោធនកម្មមាត្រា ១៤៥ ថ្មី និងមាត្រា ១៤៦ ថ្មី 
លើកទី ៨ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៤ វិសោធនកម្មមាត្រា ៧៦ និងមាត្រាទាំងឡាយចាប់ពីជំពូក ១៥ ដល់ជំពួកទី ១៦។ 
       សំណួរ២៖ ឃើញថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ វិសោធនកម្មដល់ទៅ ៨ លើកមកហើយ តើរដ្ឋធម្មនុញ្ញរបស់កម្ពុជា អ្នកណាខ្លះដែលមានសិទ្ធិស្នើឲ្យធ្វើវិសោធនកម្ម? ហើយថា ការធ្វើវិសោធនកម្មរដ្ឋម្មនុញ្ញ គេអាចធ្វើបានគ្រប់ពេលតែម្តង ឬក៏មានករណីហាមប្រាមមិនឲ្យវិសោធនកម្មដែរ? 
      តាមពិតច្បាប់រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ច្បាប់គ្រឹះរបស់ប្រទេស ហើយប្រសិនបើច្បាប់ទាំងឡាយណាដែលមានខ្លឹមសារប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកមានសមត្ថកិច្ចប្រកាសពីអសុពលភាពនៃច្បាប់នោះ។ ម្យ៉ាងទៀតច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាជាប្រភេទរដ្ឋធម្មនុញ្ញសរសេរដែលផ្ទុយពីរដ្ឋធម្មនុញ្ញមិនសរសេរ ហេតុដូច្នេះការវិសោធនកម្ម មិនមែនជារឿងងាយៗ ធ្វើបានតាមចិត្តនោះឡើយ។ ក្រឡេកមកឆ្លើយសំណួរភារុន ផ្អែកតាមមាត្រា ១៥១ ថ្មីនៃរដ្ឋធម្មនុញ្ញ អ្នកដែលមានសមត្ថកិច្ចស្នើសុំឲ្យមានការវិសោធនកម្មរដ្ឋធម្មនុញ្ញបាន មានតែ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តាមសំណើ១ ភាគ ៤ នៃសមាជិករដ្ឋសភាទាំងមូល។ ហើយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានត្រូវអនុម័តដោយសំឡេង ១ ភាគ ៣ នៃសមាជិករដ្ឋសភាទាំងអស់។ រីឯការហាមឃាត់មិនឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញវិញ ផ្អែកតាមមាត្រា ១៥២ ថ្មីមាត្រា ១៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញ បានហាមមិនឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ នៅពេលដែលប្រទេសជាតិកំពុងតែជួបប្រទះនូវបញ្ហាអាសន្ន ដូចជាករណីប្រទេស កំពុងមានសង្គ្រាម កងកម្លាំងបរទេសឈ្លានពានកាន់កាប់ទឹកដី។ ហើយក៏ហាមមិនឲ្យឲ្យធ្វើវិសោធនកម្មដែរ ប្រសិនបើវាប៉ះពាល់ដល់ប្រជាធិបតេយ្យ សេរីពហុបក្សនិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមមាត្រា ១៧ និងមាត្រា ៨៦ នៃច្បាប់រដ្ឋធម្មនុញ្ញ។ 


    សំណួរ ៣៖ រដ្ឋធម្មនុញ្ញសរសេរ និងរដ្ឋធម្មនុញ្ញមិនសរសេរ តើរដ្ឋធម្មនុញ្ញទាំងនេះវាខុសគ្នាយ៉ាងដូចម្តេច? 
    រដ្ឋធម្មនុញ្ញសរសេរ និងរដ្ឋធម្មនុញ្ញមិនសរសេរ មិនខុសគ្នាត្រង់ថារដ្ឋធម្មនុញ្ញមួយសរសេរជាលាយលក្ខណ៍អក្សរ និងមួយទៀតមិនសរសេរនោះទេ តាមពិតវាខុសគ្នាត្រង់ថា រដ្ឋធម្មនុញ្ញមិនសរសេរ គឺជារដ្ឋធម្មនុញ្ញ ដែលមិនមែនបង្កើតឡើងដោយស្ថាប័ន ឬអង្គការសភាធម្មនុញ្ញ ពោលគឺកើតឡើងដោយទំនៀមទម្លាប់ប្រពៃណីច្បាប់ដែលដូនតា គេបានបង្កើតមក ហើយបើមានត្រង់ចំណុចណាមួយ ដែលមិនផ្តល់ផលប្រយោជន៍សម្រាប់ជាតិទេនោះ គេគ្រាន់តែវិសោធនកម្មលុបចោលតែប៉ុណ្ណោះ។ ហើយប្រទេសដែលអនុវត្តរដ្ឋធម្មនុញ្ញប្រភេទនេះ មានដូចជាប្រទេសអាមេរិកជាដើម។ រីឯរដ្ឋធម្មនុញ្ញសរសេរ គឺជារដ្ឋធម្មនុញ្ញ ដែលបង្កើតឡើងដោយស្ថាប័ន ឬអង្គការសភាធម្មនុញ្ញ ដែលមិនកើតឡើងដោយប្រពៃណីទំនៀមទម្លាប់ឡើយ។ តួយ៉ាងដូចកម្ពុជាក៏អនុវត្តរដ្ឋធម្មនុញ្ញសរសេរនេះដែរ។ និយាយដល់រដ្ឋធម្មនុញ្ញសរសេរនេះ នៅក្នុងប្រទេសដែលប្រកាន់ច្បាប់ Civil law គេអាចបែងចែករដ្ឋធម្មនុញ្ញនេះជាពីរទៀត គឺរដ្ឋធម្មនុញ្ញសរសេរតឹង និងរដ្ឋធម្មនុញ្ញសរសេរធូរ។  រដ្ឋធម្មនុញ្ញតឹងឬធូរតែម្តង មិនចាំបាច់និយាយរដ្ឋធម្មនុញ្ញសរសេរតឹងឬធូរទេ។ រដ្ឋធម្មនុញ្ញតឹង គឺជារដ្ឋធម្មនុញ្ញដែលពិបាកបង្កើត និងពិបាកវិសោធនកម្ម ហើយបើអាចវិសោធនកម្មបាន លុះត្រាតែមានលក្ខខណ្ឌដូចជា រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាជាដើម។ ឯរដ្ឋធម្មនុញ្ញធូរ គឺជារដ្ឋធម្មនុញ្ញស្រួលបង្កើតនិងស្រួលវិសោធនកម្ម មិនចាំបាច់ដល់មានសំឡេង ១ ភាគ ៣ នៃសមាជិករដ្ឋសភានោះទេ។ រដ្ឋធម្មនុញ្ញសរសេរធូរនេះ ភាគច្រើនមិនសូវអនុវត្តឡើយ ព្រោះមានគុណវិបត្តិច្រើន៕ ប្រភពៈ ធីរិទ្ធ

No comments

Powered by Blogger.